ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup 2022) ជើង​ឯក​ថ្នាក់​ជាតិ​បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​៨ក្រុមចុងក្រោយ​ហើយ​​ ដោយ​ក្នុង​នោះ​មាន​​ក្រុម​វិសាខា, ណាហ្គាវើល, បឹងកេត, ព្រះខ័នរាជស្វាយរៀង, អគ្កិសនីកម្ពុជា, Tiffy Army FC, កោះកុង, ភ្នំពេញក្រោន។

លទ្ធផល​ជើង​ទី២​វគ្គ​១៦​ក្រុម​ចុងក្រោយ​មាន៖
-បឹងកេត ៣-២ ISI (សរុប​ទាំង​២​ជើង​បឹងកេត ឈ្នះ​៥-២)
-ណាហ្គាវើល ០-០ អាស៊ីអឺរ៉ុប (សរុប​ទាំង​២ជើង​ណាហ្គាវើល ឈ្នះ​៤-០)
-វិសាខា ៣-២ សៀមរាប (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៩-២)
-ព្រះខ័នរាជស្វាយរៀង ៤-០ សូលទីឡូអង្គរ (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៥-០)
-អង្គរថាយហ្គឺរ ១-៣ កោះកុង អេហ្វស៊ី (សរុបទាំង២ជើងកោះកុង ឈ្នះ ៣-៤)
-ភ្នំពេញក្រោន ៤-៤ ព្រៃវែង អេហ្វស៊ី (សរុបទាំង២ជើងភ្នំពេញក្រោន ឈ្នះ ៥-៤)
-Tiffy Army ២-១ នគរបាលជាតិ (សរុបទាំង២ជើង Tiffy Army ឈ្នះ ៤-២)
-គិរីវង់សុខសែនជ័យ ១-១ អគ្គិសនីកម្ពុជា (សរុបទាំង២ជើង អគ្គិសនីកម្ពុជា ឈ្នះ ៤-៣)។

វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៖
– ព្រះខ័នរាជស្វាយរៀង vs អគ្កិសនីកម្ពុជា
– វិសាខា vs Tiffy Army FC
– បឹងកេត vs កោះកុង
– ណាហ្គាវើលដ៍ vs ភ្នំពេញក្រោន៕

Share.