ឆ្លងកាត់ការប្រកួតចំនួន ១៥សប្ដាហ៍ ឃើញថាខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង ជនជាតិកាណាដា កំពុងឈរនៅកំពូលតារាងក្នុងនាមជាកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេនៅលីកកំពូលកម្ពុជា មាន១៧គ្រាប់ តាមពីក្រោយដោយខ្សែប្រយុទ្ធរបស់ Tiffy Army FC កីឡាករ Takumu Nishihara ជនជាតិជប៉ុន មាន១៦គ្រាប់។

ខាងក្រោមនេះគឺជាកីឡាករខ្មែរទាំង៩នាក់ ដែលស៊ុតបញ្ជូលទីបានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១៥៖
១. មិន រតនៈ របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ជូលទីបានចំនួន ៦គ្រាប់ ហើយក្លាយជាកីឡាករខ្មែរដំបូងគេ ស៊ុតបញ្ជូលទីបាន ៤គ្រាប់ក្នុងមួយប្រកួតនៅលីកកំពូលកម្ពុជា ឆ្នាំ២០២២ គិតត្រឹមសប្ដាហ៍ទី១៥
២. ម៉ាត់ នូរុណ របស់បឹងកេត ស៊ុតបញ្ជូលទីបានចំនួន ៥គ្រាប់
៣. សៀង ចន្ធា របស់បឹងកេត ស៊ុតបញ្ជូលទីបានចំនួន ៥គ្រាប់
៤. សា ទី របស់វិសាខា ស៊ុតបញ្ជូលទីបានចំនួន ៥គ្រាប់
៥. អឹម សំអូន របស់គីរីវង្សសុខសែនជ័យ ស៊ុតបញ្ជូលទីបានចំនួន ៤គ្រាប់
៦. គីម សុខយុទ្ធ របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ជូលទីបានចំនួន ៣គ្រាប់
៧. អ៊ុក សុវណ្ណ របស់វិសាខា ស៊ុតបញ្ជូលទីបានចំនួន ៣គ្រាប់
៨. លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ស៊ុតបញ្ជូលទីបានចំនួន ៣គ្រាប់
៩. ឡុង ភារ៉ាត់ របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ជូលទីបានចំនួន ៣គ្រាប់៕

Share.