ខ្សែបម្រើការពារសញ្ជាតិប្រេស៊ីល Casemiro យល់ព្រមចាកចេញពីក្លិបអធិរាជស Real Madrid ផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Man United ក្នុងតម្លៃ ៦០លានអឺរ៉ូ បូករួមទាំងប្រាក់បន្ថែមចំនួន ១០លានអឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល ៤ឆ្នាំនៅ Old Trafford។

បច្ចុប្បន្នកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយលាមិត្តរួមក្រុមទាំងអស់នៅទីក្រុង Madrid រួចហើយ ខណៈដែល Casemiro នឹងហោះហើរទៅកាន់ប្រទេសអង់គ្លេស និងបំពេញការធ្វើតេស្តសុខភាពនៅចុងសប្តាហ៍នេះ។

លោក​ Ancelotti គ្រូបង្ខឹក Real Madrid បានថ្លែងថា​៖«ខ្ញុំ​បាន​និយាយ​​ជា​មួយ​នឹង​ Casemiro រួចរាល់, គេ​ថា​គេ​ចង់​សាក​ល្បង​ការ​ប្រកួត​ប្រជែង​ថ្មី​។ យើង​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​គាត់»។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានឈ្នះអ្វីៗគ្រប់យ៉ាងជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid រាប់ចាប់តាំងពីពានរង្វាន់ក្នុងស្រុក La Liga ៣លើក ពានរង្វាន់កំពូលអឺរ៉ុប UCL ៥លើក។ខណ: Casemiro នឹង​ក្លាយ​ជា​កីឡាករ​ថ្មី​របស់ Man Utd បន្ទាប់​ពី​ការ​មក​ដល់​របស់ Christian Eriksen, Tyrell Malacia និង Lisandro Martinez៕

Share.