ភ្លៀងមួយមេធំកាលពីពេលថ្មីៗនេះ បង្កជាទឹកជំនន់ហូរកាត់ផ្តាច់ឈើនៅក្នុងភូមិ ស្ទះការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ចេញចូលពីភូមិមួយទៅភូមិមួយទៀតឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
នៅថ្ងៃទី០៣មិថុនា ឆ្នាំ២០២១នេះ លោកសំ សុខុម ចំទប់ទី១ឃុំអូរម្រះ បានបញ្ចាក់ថា៖ ស្ពានអូរបារជ័រ នៅឃុំអូរម្រះនេះ ត្រូវបានកម្លាំងប្រជាពលរដ្ឋក្នុងភូមិរួមគ្នាសាងសង់ថ្មីឡើងដោយទាញយកឈើចាសៗដែលនៅសល់ និងរកថ្មីខ្លះមកបង្គ្រប់ ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការ ដឹកជញ្ជូនកសិផលរបស់ពួកគាត់ ទៅកាន់តំបន់ ផ្សេងៗទៀត និងចេញចូលទៅធ្វើស្រែចំការផង ។
លោកឡាយឈុន តំណាងប្រជាពលរដ្ឋដែលមកចួលរួមស្ថាបនាស្ពានឡើងវិញ បានបញ្ជាក់ដែរថា ស្ពាននេះវាវាទ្រុឌទ្រោមណាស់ទៅហើយ ទើបជំនន់ទឹកភ្លៀងហូរបាក់ខូចឆ្លងមិនបានហើយប្រជាពលរដ្ឋចង់បានស្ពានថ្មីស្រួលឆ្លងកាត់ជាងនេះដែរ ។
តំណាងប្រជាប្រពលរដ្ឋអះអាងថា ពួកគេនឹងប្រឹងប្រែងសាងសង់ស្ពាននេះឱ្យហើយនៅក្នុងខែមិថុនានេះទោះបី អភិបាលស្រុក ខេត្តមិនមកជួយក៏ដោយ ព្រោះនៅពេលរួចរាល់បងប្អូនយើងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅមក សិស្សានុសិស្សក៏ស្រួលទៅសាលារៀនផងដែរ។
ប្រជាពលរដ្ឋសូមអំពាវនាវស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជំរុញដល់ការសាងសង់ស្ពាននេះឱ្យបានឆាប់រួចរាល់សម្រាប់បំរើផលប្រយោជន៍រួមទាំងសស់គ្នា។
ស្ពានបារជ័រនេះមាន ប្រវែងជាង២៥ម៉ែត្រ -ទទឹង៣ម៉ែត្រ ភ្ជាប់ផ្លូវទៅដល់ទីរួមស្រុក មានសារសំខាន់ប្រជាពលរដ្ឋធ្វើដំណើរចុះឡើងទាំងលក់ដូចផលិតផលនិងទទួលសេវាសាធារណៈផ្សេងៗ៕


