រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសថា មានមនុស្សចំនួន៤១នាក់បន្ថែមទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តនេះ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានទាំងឆ្លងក្នុងសហគមន៍និងពលករទើបវិលត្រឡប់មកពីប្រទេសថៃវិញ។
នៅថ្ងៃនេះដែរ អាជ្ញាធរបានជូនដំណឹងថា មិនមានអ្នកជំងឺកូវីដ១៩បានជាសះស្បើយឡើងវិញនោះឡើយ៕


