ទីបំផុតក្រុមបិសាចក្រហម Manchester United ក្រោយការដឹកនាំរបស់លោក Erik ten Hag ទទួលបាន៣ពិន្ទុជាលើកដំបូងនៅក្នុងក្របខណ្ឌ English Premier League រដូវកាល 2022-23​​ លើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ២-១ នៅទឹកដី Old Trafford កាលពីយប់ថ្ងៃទី២២ ឈានចូលព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

២គ្រាប់របស់ម្ចាស់ផ្ទះ Man United ស៊ុតដោយកីឡាករ Jadon Sancho នៅនាទី១៦’ និង Marcus Rashford នៅនាទី ៥៣’ ខណ:១គ្រាប់របស់ Liverpool រកបានដោយកីឡាករ Mohamed Salah នៅនាទី៨១’ ហើយលទ្ធផល ២-១ រក្សារហូតចប់ការប្រកួត។

បច្ចុប្បន្ន Man United ស្ថិតនៅលេខរៀងទី១៤ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២លើក មាន៣ពិន្ទុ ខណ: Liverpool ធ្លាក់ទៅឈរលេខរៀងទី១៦ បន្ទាប់ពីលេង៣ប្រកួត មិនដែលឈ្នះ ស្មើ២ និងចាញ់១លើក មានត្រឹមតែ២ពិន្ទុប៉ុណ្ណោះ៕

Share.