គិតត្រឹមសប្តាហ៍ទី១៦ នៃលីគកំពូលកម្ពុជា Cambodian Premier League មានតែក្រុមដែលស្ថិតនៅតំបន់ Top4 ប៉ុណ្ណោះដែលមានផងសងគ្រាប់បាល់ចំណេញ ខណ:ក្រុមដែលស្ថិតនៅក្រៅតំបន់ Top4 សុទ្ធតែខាងផលសងគ្រាប់បាល់ខាតទាំងអស់។

ក្រុមដែលស្ថិតនៅតំបន់ Top4 មានដូចជា៖
1. ព្រះខ័នរាជស្វាយរៀង ស៊ុតគូប្រកួត៤២គ្រាប់ របូត១២ ផលសងចំណេញ៣០គ្រាប់
2. វិសាខា ស៊ុតគូប្រកួត៣៣គ្រាប់ របូត១៦ ផលសងចំណេញ១៧គ្រាប់
3. បឹងកេត ស៊ុតគូប្រកួត៣១គ្រាប់ របូត១៩ ផលសងចំណេញ១២គ្រាប់
4. ភ្នំពេញក្រោន ស៊ុតគូប្រកួត៣១គ្រាប់ របូត២២ ផលសងចំណេញ៩គ្រាប់។

ខណ:ក្រុមដែលស្ថិតនៅក្រៅតំបន់ Top4​​ មានដូចជា៖
5. ណាហ្គារើលដ៍ ស៊ុតគូប្រកួត១៥គ្រាប់ របូត២២ ផលសងគ្រាប់បាល់ខាត(-៧)គ្រាប់
6. អង្គរថាយហ្គឺរ ស៊ុតគូប្រកួត៣១គ្រាប់ របូត៤៥ ផលសងគ្រាប់បាល់ខាត(-១៤)គ្រាប់
7. កងយោធពលខេមរភូមិន្ទ ស៊ុតគូប្រកួត២៦គ្រាប់ របូត២៧ ផលសងគ្រាប់បាល់ខាត(-១)គ្រាប់
8. គិរីវង់សុខសែនជ័យ ស៊ុតគូប្រកួត១៦គ្រាប់ របូត៦២ ផលសងគ្រាប់បាល់ខាត(-៤៦)គ្រាប់៕

Share.