អ្នកដឹកនាំសាច់ដុំកង់ៗលោក ចាន់ណា រ៉ូណា បានផុសសំណេរមួយរំលឹកពីស្នាដៃភាពយន្តល្បីនិងជោគជ័យដ៏ធំមួយរបស់ខ្លួនរឿង «កុំងាកក្រោយ» ដោយបង្ហើបពីគោលបំណងចង់ថតរឿង «កុំងាកក្រោយវគ្គ២» តែក្នុងនេះបានបង្កប់ពាក្យពេចន៍ដែលនាំឱ្យមហាជនមានការសង្ស័យយ៉ាងខ្លាំងផងដែរ។
សូមចុចអាន៖ បែកធ្លាយ វីដេអូ «រឿងតម្លង់៧សន្ដាន» ហ្វេនសរសើរថាតួស្អាតៗ តែគេចមិនផុតពីការរិះគន់!
នៅក្នុងថ្ងៃទី៣ ខែមិថុនា ម្សិលមិញនេះអ្នកដឹកនាំវ័យក្មេងនិយមលែងខ្លួនបង្ហាញសាច់ដុំ ម្ចាស់ស្នាដៃដឹកនាំភាពយន្តល្បីល្បាញរឿង «កុំងាកក្រោយ» បានធ្វើការផុសនូវសំណេរមួយដែលធ្វើឱ្យមិត្តភក្ដិ ក៏ដូចជាមជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែសំណេរនោះបានរៀបរាប់ពីផលលំបាកដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជាពិសេសនោះកូវីដ ក៏បានធ្វើឱ្យបេះដូងលោកពេលនេះកំពុងតែជាប់គាំងដូចគ្នា។

«#Share ឈុតខ្លីព្រឺរោម ឈុត យាយផាន់ស្លាប់ ក្នុងរឿងកុំងាកក្រោយ ជឿថាបងប្អូននៅចាំឈុតនេះ
ពេលមើលរឿងនឹកដល់អ្នកដឹកនាំរឿងម្នាក់នេះផង
នឹកការងារខ្លួនឯងកន្លងមក ហត់នឿយ តែមានកម្លាំងចិត្ត មានក្តីសង្ឃឹម មានតម្លៃក្នុងជីវិត មិនដូចពេលនេះ កូវីតធ្វើស៊ីសាហាវ ការងារជាប់គាំង គាំងទាំងបេះដូង
វគ្គ2 គ្រោងផលិតក៏ត្រូវទុកចោល តែសង្ឃឹមបងប្អូនFan Fan ខ្ញុំបាទនៅរងចាំអ្នកដឹកនាំម្នាក់នេះ
#អ្នកដឹកនាំរឿងចាន់ណា_រ៉ូណាន
#រឿងកុំងាកក្រោយ
#រឿងកុំងាកក្រោយ2»
សូមទស្សនាឈុតខ្លីដកស្រង់ពីភាពយន្តខ្នាតធំ «កុំងាកក្រោយវគ្គ១» ដូចខាងក្រោម៖
នៅខាងក្រោមផុសរបស់អ្នកដឹកនាំវ័យក្មេងរូបនេះ មានអ្នកគាំទ្រជាច្រើនបានចូលមកពោលសរសើរលើកទឹកចិត្តនិងបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះសមត្ថភាពដឹកនាំរបស់លោក ចាន់ណា រ៉ូណាន់ ព្រមទាំងនិយាយទៀតថានឹងចាំគាំទ្រនូវស្នាដៃរបស់លោកជានិច្ច។
យ៉ាងណាមិញក្រុមការងារសារព័ត៌មានត្រយងញូវស៍ នៅមិនទាន់អាចធ្វើការទំនាក់ទំនងដើម្បីសាកសួរលោក ចាន់ណា រ៉ូណាន់ ឱ្យលោក ធ្វើការបកស្រាយបាននៅឡើយទេថា តើសំណេររបស់លោកចង់សំដៅលើអ្វី តើលោកកំពុងតែខូចចិត្តរឿងស្នេហាឬមួយក៏មានបញ្ហាអ្វីនៅឡើយទេ៕
