ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ (U15 Youth League 2022) ឆ្នាំ២០២២ សប្ដាហ៍ទី១២ វគ្គ៨ក្រុមចុងក្រោយ បានបញ្ចប់ជោគជ័យទាំង៨គូ ដោយយុវជន U15 Tiffy Army, ស្វាយរៀង, អង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផល​វគ្គ៨ក្រុម​ចុងក្រោយ កាលពីថ្ងៃទី២១ ខែសីហា៖ 
– Tiffy Army FC ៥-១ សាលាតម្រង់ទិស ខេត្តរតន:គិរី ទីលានបឋមសិក្សាបុរីកម្មករ ៤
– អគ្គិសនីកម្ពុជា ១-១(4-5) សាលាតម្រង់ទិស ខេត្តស្វាយរៀង ទីលានវិទ្យាល័យ ស្វាយរៀង
– អង្គរថាយហ្គឺរ ២-២(3-1) សាលាតម្រង់ទិស ខេត្តកំពត ទីលានវិទ្យាល័យ ព្រះរាជសម្ភា
– សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ ២-៤ ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន៕

សម្រាប់កម្មវិធីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា៖
– Tiffy Army FC Vs ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ វេលាម៉ោង ៨:០០ព្រឹក ទីលានវីទ្យាល័យ កំពង់ស្ពឺ
– អង្គរថាយហ្គឺរ Vs ខេត្តស្វាយរៀង វេលាម៉ោង ៨:០០ព្រឹក ទីលាន ផាម ខនធីន័រ៕

“យុវជនគឺជាអនាគតបាល់ទាត់កម្ពុជា”

Share.