ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup 2022) ជើង​ឯក​ថ្នាក់​ជាតិ​បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​៨ក្រុមចុងក្រោយ​ហើយ​​ ដោយ​ក្នុង​នោះ​មាន​​ក្រុម​វិសាខា, ណាហ្គាវើល, បឹងកេត, ព្រះខ័នរាជស្វាយរៀង, អគ្កិសនីកម្ពុជា, Tiffy Army FC, កោះកុង, ភ្នំពេញក្រោន។

ខណ: កែវ សុខផេង របស់វិសាខា និង ណារ៉ុង កក្កដា របស់ Tiffy Army FC ស្ថិតក្នុងបញ្ជីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី២១ វគ្គ៨ក្រុមចុងក្រោយ ចំនួន៣គ្រាប់។ រីឯកីឡាករស៊ុតបញ្ចូលទី ២គ្រាប់ មានដូចជា៖
– ស៊ិន កក្កដា សមាជិកក្លិបបាល់ទាត់វិសាខា
– លី មស្លីម សមាជិកក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ
– នុប តុលា សមាជិកក្លិបបាល់ទាត់ណាហ្គារើលដ៍
– សាន បូរ៉ា សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី
– ឈួត ស៊ិនទៀង សមាជិកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា
– សារី តៃម៉ូ សមាជិកក្លិបបាល់ទាត់កោះកុង អេហ្វស៊ី
– សារ៉េត គ្រីយ៉ា សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
– សំអុល ទីណា សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន។

ខ្សែប្រយុទ្ធ Tiffy Army FC ណារ៉ុង កក្កដា រំពឹងថាពានសម្ដេចតេជោ នឹងជួយខ្លួនមានភាពលេចធ្លោឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈក្នុងក្របខណ្ឌកំពូលកម្ពុជា។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរកបាន៣គ្រាប់ម្នាក់ឯងពេលក្រុមហៅកាត់ទ័ពឈ្នះម្ចាស់ផ្ទះនគរបាលជាតិ សរុបទាំង២ជើង ២ទល់នឹង៤ វគ្គ១៦ក្រុមចុងក្រោយ៕

Share.