ទីបំផុតខ្សែការពារដ៍ឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Gerard Piqué បង្ហាញមុខសង្សាថ្មីកញ្ញា Clara Chia Marti វ័យ២៣ឆ្នាំ ក្រោយចែកផ្លូវជាមួយតារាចម្រៀង Shakira។

គួរដឹងថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គេហទំព័រ Marca កាសែតប្រចាំនៅប្រទេសអេស្ប៉ាញបានចុះផ្សាយថាស្នេហារវាងតារាចម្រៀង Shakira និងតារាបាល់ទាត់ Pique ឈានដល់ផ្លូវបំបែកហើយ ក្រោយ Pique លួចស្រីថ្មី។

អ្នកនាង Shakira និងកូនប្រុសទាំង២

អ្នកនាង Shakira បច្ចុប្បន្នមានវ័យ៤៥ឆ្នាំ គឺជាកំពូលតារាចម្រៀងជនជាតិកូឡុំប៊ីដ៍ល្បីម្ចាស់បទ Waka Waka (This Time for Africa) បទផ្លូវការប្រចាំព្រឹត្តិការណ៍ FIFA World Cup 2010។

ពួកគេទាំង២ ជួបគ្នាដំបូងនៅព្រឹត្តិការណ៍ FIFA World Cup 2010 អ្វីដែលសំខាន់នោះគឺ Piqué និង Shakira មាន​ថ្ងៃខែកំណើត​ដូចគ្នា គ្រាន់​តែ​ឆ្នាំកំណើតខុស​គ្នា​១០​ឆ្នាំ (Shakira អាយុច្រើន​ជាង​ Piqué ១០ឆ្នាំគត់)។ មក​ដល់​ពេល​នេះអ្នក​ទាំងពីរ​មាន​បុត្រចំនួន២​នាក់​៕

Share.