ការិយាល័យក្រុមប្រឹក្សា FIFA បានអនុម័តជាឯកច្ឆ័ន្ទដើម្បីលុបចោលការដាក់ទណ្ឌកម្មទាំងអស់លើសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បន្ទាប់ពីផ្អាករាល់សកម្មភាពបាល់ទាត់ទាំងអស់ឥណ្ឌា ដោយសារឥទ្ធិពលមិនសមរម្យពីភាគីទីបី (ការជ្រៀតជ្រែកពីភាគីទីបី) ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។

ដូច្នេះរាល់សកម្មភាពទាំងអស់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) អាចដំណើរការឡើងវិញ៖
– ក្រុមជម្រើសជាតិឥណ្ឌា អាចចូលរួមក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023
– ក្រុមជម្រើសជាតិឥណ្ឌា នឹងចូលរួមប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day នៅប្រទេសវៀតណាម
– ក្រុម ATK Mohun Bagan របស់ឥណ្ឌា ប៉ះក្រុម Kuala Lumpur City របស់ប្រទេសម៉ាឡេស៊ី ពានរង្វាន់ AFC Cup – Inter Zone វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
– ប្រទេសឥណ្ឌា ត្រៀមធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women’s World Cup ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ ៣០ ខែតុលា ឆ្នាំ២០២២៕

Share.