U-20 នារីអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅប្រទេសកូស្តារីកា បន្ទាប់ពីយកឈ្នះ U-20 នារីជប៉ុន ក្នុងលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Estadio Nacional de Costa Rica។

វគ្គប្រកួតដណ្តើមយកលេខ៣៖
– ប្រេស៊ីល ៤-១ ហូឡង់ នៅកីឡដ្ឋាន Estadio Nacional de Costa Rica។
វគ្គផ្តាច់ព្រ័ត្រ៖
– អេស្ប៉ាញ ៣-១ ជប៉ុន នៅកីឡដ្ឋាន Estadio Nacional de Costa Rica។

គួរដឹងថាក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ ដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup 2022 នៅប្រទេសកូស្តារីកា ទាំង១៦ក្រុមរួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហូឡង់, នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក។

ខាងក្រោមនេះគឺជាម្ចាស់ជើងឯក FIFA U-20 Women’s World Cup ចាប់ពីឆ្នាំ ២០០២ ដល់ ២០២២៖
– ២០០២ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០០៤ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០០៦ ម្ចាស់ជើងឯកគឺ កូរ៉េខាងជើង
– ២០០៨ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០១០ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០១២ ម្ចាស់ជើងឯកគឺ សហរដ្ឋអាមេរិក
– ២០១៤ ម្ចាស់ជើងឯកគឺ អាល្លឺម៉ង់
– ២០១៦ ម្ចាស់ជើងឯកគឺ កូរ៉េខាងជើង
– ២០១៨ ម្ចាស់ជើងឯកគឺ ជប៉ុន
– ២០២២ ម្ចាស់ជើងឯកគឺ អេស្ប៉ាញ៕

Share.