នៅសុខៗលោក ថមមី តារាសម្ដែងនិងជាពិធីករដ៏ល្បីបានចេញមកផុសលើបណ្ដាញសង្គមអរគុណចំពោះភរិយារបស់ខ្លួនគឺតារាចម្រៀងសួស វីសា ដែលផ្ដល់នូវក្ដីស្រលាញ់និងតែងតែជឿជាក់លើការខិតខំប្រឹងប្រែងរបស់លោក។

ទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅតែមានការរីករាលដាលជារៀងរាល់ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែលោក Tommy ស្វាមីតារាចម្រៀង សួស វីសា នៅតែមមាញឹកចុះខេត្តចូលព្រៃដើម្បីការងាររបស់ខ្លួនជានិច្ច។
និយាយដល់ការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចគោលដៅធំ លោកថមមី បានបញ្ចេញសំណេររៀបរាប់ពីភក្ដីភាពនិងទង្វើល្អៗរបស់ភរិយាជាទីស្រលាញ់ដែលតែងតែងជួយដល់លោក និងផ្ដល់ជាកម្លាំងចិត្តដល់លោក ជាពិសេសគឺរួមសុខទុក្ខជាមួយនឹងលោកគ្រប់ពេលវេលា ខណៈដែលខ្លួនរបស់លោកកំពុងតែស្ថិតនៅក្នុងព្រៃឆ្ងាយពីផ្ទះ។
«នៅពីក្រោយការខិតខំរបស់ខ្ញុំរាល់ថ្ងៃនឹងគឺមានមនុស្សស្រីម្នាក់នេះហើយដែលតែងតែជួយដល់ខ្ញុំជាអ្នកប្រឹក្សានិងផ្តល់កំលាំងចិត្តដល់ខ្ញុំអោយខំប្រឹងដើរទៅមុខបន្តទោះលំបាកយ៉ាងណាក៏គាត់សុខចិត្តលំបាកជាមួយគ្នា អរគុណសម្រាប់ការស្រលាញ់និងតែងតែជឿជាក់លើការខិតខំប្រឹងបង ( ប្រពន្ធសំលាញ់
Sous Visa )
#មានជីវិតត្រូវតែមានក្តីសង្ឃឹម»
បន្តិចក្រោយមកទៀតលោកបានបន្តផុសនូវសំណេររៀបរាប់ពីដួងចិត្តលោកបន្ថែមទៀតថា៖
«ស្មាលនេះប្រហែលជាបងប្អូនបានហូបបាយល្ងាចហើយៗ ចំនែកខ្ញុំវិញនៅកណ្តាលព្រៃ បន្តធ្វើការកន្លែងបន្ថែមផ្សេងទៀតមិនទាន់ហើយទេ តែមិនហត់សោះព្រោះប្រពន្ធបានថតរូបកូនស្រីផ្ញើមកស្អាតៗណាស់ ឃើញភ្លាមមានកំលាំងភ្លាម សូមជូនពរអោយបងប្អូនសុខសប្បាយទាំងអស់គ្នាណា
#មានជីវិតត្រូវតែមានក្តីសង្ឃឹម»

លោកថមមី ទើបតែបានជួបជុំក្រុមគ្រួសារយ៉ាងរីករាយនិងមានសុភមង្គលឡើងវិញ ក្រោយពីឧត្តមភរិយារបស់លោកគឺតារាចម្រៀង សួស វីសា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយត្រលប់មកជួបជុំគ្នាជាមួយស្វាមីនិងកូនស្រីឡើងវិញ៕
