ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ចប់សប្តាហទី១៧
ហើយក៏បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ ជុង សុខា របស់ក្លិបគិរីវង់សុខសែនជ័យ
– កីឡាករ ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍
– កីឡាករ មិន រតន: របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន
– កីឡាករ សា ទី របស់ក្លិបវិសាខា។

ខណ:ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់ក្លិបបាល់ទាត់បឹងកេតគឺជាកីឡាករតែម្នាក់គត់ដែលជាប់ជាបេក្ខភាពកីឡាករឆ្នើមប្រចាំខែ៤លើកជាប់គ្នា៖ ខែមីនា, មេសា, កក្កដា និង សីហា។

គួរដឹងថាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែកក្កដា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធកណ្តាល Marcus Haber ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា៕

Share.