ចាប់ផ្តើមរដូវកាលថ្មីជាមួយក្រុមបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ វ័យ៣៧ឆ្នាំ ហាក់ស្ងាត់ក្នុងការរកគ្រាប់បាល់ ពេលគឺ៤ប្រកួតមកនេះ រូបគេតែងតែស្ថិតនៅកៅអីបម្រុង ពោលគឺរង់ចាំប្តូរចូលលេងនៅចុងម៉ោងប៉ុណ្ណោះ។

សម្រាប់ជំនួបបើកឆាកសប្តាហ៍ទី១ នៅក្របខណ្ឌ English Premier League រដូវកាល ២០២២/២៣ ក្លិបបាល់ទាត់ Man United ប្រកួតចាញ់ Brighton & Hove Albion ក្នុងលទ្ធផល ២-១ ខ្សែប្រយុទ្ធ Ronaldo ត្រូវបានលោក Erik ten Hag ប្តូរចូលនៅនាទី៥៣’ នៃវគ្គទី២ ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ។

សប្តាហ៍ទី២ បង្ហាញខ្លួនក្នុងជម្រើស១១នាក់ជាលើកដំបូងលេង៩០នាទីពេញក្រោមការដឹកនាំរបស់លោក Erik ten Hag ក្លិបបិសាចក្រហម Man United ប្រកួតចាញ់ Brentford យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ខណ: Ronaldo នៅតែមិនអាចស៊ុតបញ្ចូលទីដដែល។

សប្តាហ៍ទី៣ ក្លិបបិសាចក្រហម Man United ទទួលបាន៣ពិន្ទុជាលើកដំបូងដោយឈ្នះ Liverpool ក្នុងលទ្ធផល ២-១ ខណ: Ronaldo និង Harry Maguire ស្ថិតនៅកៅអីបម្រុង ពោលគឺប្តូរចូលនៅនាទី៨៦’។

សប្តាហ៍ទី៤ Ronaldo បន្តស្ថិតនៅកៅអីបម្រុងដដែល ពោលគឺប្តូរចូលនៅនាទី៦៨’ ខណ: Man United យកឈ្នះ Southampton ក្នុងលទ្ធផល ១-០ ដោយគ្មានគ្រាប់បាល់សោះឡើយ។

សព្វថ្ងៃ Cristiano Ronaldo ហាក់ថមថយកម្លាំងទាំងល្បឿន, កាយសម្បទា ប៉ុន្តែការស៊ុតបញ្ចូលទីនៅតែល្អដដែល ចំណែកឯនៅលីគកំពូលអង់គ្លេស ជាលីគដែលសំបូរដោយកីឡាករមានល្បឿនលឿន, កាយសម្បទារឹងមាំ និងកម្លាំងតែម្តងត្រូវតែខ្លាំងក្លា។

បច្ចុប្បន្ន Man United ខិតជិតក្នុងការនាំចូលខ្សែប្រយុទ្ធ Antony វ័យ២២ឆ្នាំ ជនជាតិប្រេស៊ីលពីក្លិប Ajax ក្នុងតម្លៃ៨៥លានផោន ដូច្នេះលោក Erik ten Hag អាចនឹងប្រើប្រាស់ទម្រង់ 4-3-3 មានកីឡាករដូចជា៖
– អ្នកចាំទី៖ David De Gea
– ខ្សែការពារ៖ Malacia, Martinez, Varane, Dalot
– ខ្សែបម្រើ៖ Bruno, Casemiro, Eriksen
– ខ្សែប្រយុទ្ធ៖ Sancho, Antony, Rashford ឬក៏ Martial។

ជម្រើសល្អបំផុតសម្រាប់ Cristiano Ronaldo គឺគួរតែផ្លាស់ទៅកាន់ Sporting CP នៅប្រទេសព័រទុយហ្គាល់ ដែលក្លិបដំបូងរបស់គេ ធ្លាប់ប្រកបអាជីពអំឡុងឆ្នាំ ២០០២-០៣ ដោយបង្ហាញខ្លួនបាន២៥លើក ស៊ុតបញ្ចូលទីបាន៣គ្រាប់ មុនផ្ទេរទៅកាន់ Man United នៅឆ្នាំ ២០០៣ ជំនាន់លោក Alex Ferguson ដឹកនាំ។

នៅក្លិប Sporting CP នៅប្រទេសព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Rúben Amorim មានកៅអី UEFA Champion League ជាអ្វីដែល Ronaldo ចង់បានទោះមិនមានសង្ឃឹមច្រើនឈ្នះពានក៏ដោយ ពោលគឺស្ថិតនៅពូល D ជាមួយ Frankfurt, Tottenham និង Marseille។ ហើយនៅទីនោះគ្រប់គ្នាគេត្រូវការ និងស្រលាញ់ Ronaldo ខណ:លោកស្រី Dolores Aveiro ម្តាយរបស់ Ronaldo ក៏ចង់ឲ្យកូនប្រុសរបស់ខ្លួនចូលរួមជាមួយ Sporting CP មុនចូលនិវត្តន៍ផងដែរ៕

នេះជាមតិយោបល់ខ្ញុំទេ ចុះអ្នកវិញ?

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០

Share.