អាជីវកម្មផ្សេងៗជាច្រើនបានជួបប្រទះផលប៉ះពាល់ពីជំងឺរាតត្បាតជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយនឹងអាចជួបប្រទះរលក នៃការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ។ ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនព្យាយាមខិតខំ តស៊ូ ដើម្បីរួចផុតពីការលំបាកនេះ ទន្ទឹមនឹងនេះ អាជីវកម្មទាំងនោះក៏ប្រឈមមុខអនាគតមិនច្បាស់លាស់ផងដែរក្នុង ទសវត្សរ៍ខាងមុខនេះ។ ក្នុងការចូលរួមដោះស្រាយបញ្ហាខាងលើ ហូម-ឌូខេសិន (HOME-DUCATION) នឹងរៀបចំ វេទិកាម្ចាស់អាជីវកម្មក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុននេះ នៅសណ្ឋាគារភ្នំពេញ។

កូវីដ១៩ បង្ខំឲ្យបិទផ្សារនាពេលកន្លងមក

ស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូម-ឌូខេសិន លោក កឹម អឿន បានបង្ហាញថា វេទិកានេះធ្វើឡើងក្នុង គោលបំណង ផ្ដល់ព័ត៌មានដល់អាជីវករថាទៅថ្ងៃអនាគត SME មានដំណើរអភិវឌ្ឍន៍ទៅណា? សេដ្ឋកិច្ចពិភពលោកទៅណា? សេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតំរង់ទៅណា? ហើយបានជះឥទ្ធិពលអ្វីខ្លះទាំងវិជ្ជមាន ទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម។ លើសពីនេះ និងជួយអោយអាជីវករត្រៀមខ្លួនការប្រឈមបន្ទាប់ពីវិបត្ដកូវីដនិង ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅខាងមុខនេះ និងត្រៀមខ្លួនដើម្បីចាប់យកឱកាសផងដែរ។ កម្មវិធីនេះក៏ជាវេទិការសំរាប់ អាជីវករបង្ហាញខ្លួននិងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្ដល់ព័ត៌មានពីយន្តការគាំពានិងគោលនយោបាយរបស់ស្ថាប័ន អន្តរជាតិ និងរាជរដ្ឋាភិបាល។

អ្វីដែលគួរអោយកត់សំគាល់នោះគឺ មុននឹងមានការផ្ទុះជំងឺរាតត្បាតនេះ កម្ពុជាគឺប្រទេសឈានមុខមួយលើពិភពលោក ខាងផ្នែកកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ប្រទេសនេះធ្លាប់រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអ ត្រាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ។ ថ្វីត្បិតតែរបាយការណ៍ស្ដីពីបច្ចប្បន្នភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភព លោកបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤៥ ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅ ស្រពេចស្រពិលនៅឡើយ។ ការឡើងថ្លៃឥតឈប់ឈរនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រនិងងាយរងគ្រោះពីវិបត្តិនេះ។

លោកស្រី ម៉ារី យ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ៖ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្ដារស្ថានភាពឡើង វិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។” នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹង មានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មផង។

របាយការណ៏ធនាគារពិពពលោកក៏បានចង្អុលបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះការអភិវឌ្ឍនៅ ឡើយ ហើយសមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិក (logistics) នៅក្នុងប្រទេសនេះក៏នៅមានកម្រិតទាប ធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់ ដែលជាហេតុញ៉ាំងឲ្យការចំណាយកាន់តែខ្ពស់។ ស្របគ្នានេះលោកកឹម អឿន បានលើកឡើងផងដែរថា ការដាក់អោយប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍន៍ផ្នែកដឹកជញ្ចូន នៅមានច្រកជាច្រើនដើម្បីឡើងចូលទៅផ្លូវល្បឿនលឿននេះ ហើយច្រកទាំងអស់នោះហើយគឺជាដង្ហើមសេដ្ឋកិច្ច ដូចនេះយើងត្រូវត្រៀមខ្លួនចាប់យកឱកាស និងចូលរួមគិតពីកត្ត ដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរ។

វេទិកានេះនិងត្រូវធ្វើឡើងពេញមួយថ្ងៃ ដែលរំពឹងថាអ្នកចូលរួមមាន សមាគមន៍អាជីវកម្ម អ្នករៀបចំគោល នយោបាយ ធនាគារ អ្នករកស៊ីម្ចាស់អាជីវកម្ម ម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ និងមានអ្នកជំនាញប្រហែលជា១០រូបនិង មកធ្វើការចែករំលែក និងមានការជជែកចែកញែកច្រើនដោយមានប្រធានបទផ្សេងៗគ្នាទាក់ទងជារួមអំពីការប្រឈម និងឱកាសក្រោយកូវិតនិងបន្ទាប់ពីរលកសេដ្ឋកិច្ចដែលវាជះមកលើយើង គោលនយោបាយរបស់រាជរដ្ឋាភិបាលបាន ត្រៀមអ្វីខ្លះនៅក្នុងការជួយ SME អាជីវករគួរត្រៀមខ្លួនដូចម្ដេចដើម្បីដើរស្របទៅជាមួយរាជរដ្ឋាភិបាល ហើយសេដ្ឋ កិច្ចទូទៅបានជះឥទ្ធពលអ្វីខ្លះទាំងវិជ្ជមានទាំងអដ្ឋិមានមកលើម្ចាស់អាជីវកម្ម ជាពិសេសនៅពេលដែលមានសង្គ្រាម នៅប្រទេសរុស្ស៊ីនិងអ៊ុយក្រែនជាដើម។

សូមបញ្ជាក់ផងដែរ HOME-DUCATION ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាខាងលើដោយ ប្រយោល និងដោះស្រាយបញ្ហាអាយយុជីវិតរបស់អាជីវកម្មគឺ “ទីផ្សានិងការលក់” “ហិរញ្ញវត្ថុ ”និង “មនុស្ស” សម្រាប់ អាជីវកម្មខ្នាតតូចនិងមធ្យម (SME) ដោយផ្ទាល់។

Share.