ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក ស្ថិតក្នុងបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​ “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

បច្ចុប្បន្ន Nick Taylor មានវ័យ២៣ឆ្នាំ រូបនេះកំពុងប្រកពអាជីពក្នុងក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់ប្រទេសសហរដ្ឋអាមេរិក។

Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕

Share.