ខ្សែបម្រើរបស់ក្លិបបាល់ទាត់ Sri Pahang សមាជិកលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី កីឡាករ Lee Tuck ដែលមានដើមកំណើតអង់គ្លេស ពេលនេះទទួលបានសញ្ជាតិម៉ាឡេស៊ីដោយជោគជ័យ និងក្លាយជាពលរដ្ឋម៉ាឡេស៊ី ត្រៀមលេងពានប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022។

Lee Tuck កើតនៅប្រទេសអង់គ្លេស ទីក្រុង Halifax នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៨ បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ ដោយបានចាកចេញពីស្រុកកំណើតក្នុងឆ្នាំ២០១០ ពោលគឺ Lee Tuck បានចំណាយពេលភាគច្រើននៃអាជីពបាល់ទាត់របស់គេនៅអាស៊ីអាគ្នេយ៍ ដោយលេងនៅលីគកំពូលនៃប្រទេសថៃ បង់ក្លាដែស និងម៉ាឡេស៊ី។

ខណ:ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឃើញថាក្រុមជម្រើសជាតិម៉ាឡេស៊ី ស្ថិតនៅពូល B ជាមួយ វៀតណាម, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.