ខ្សែការពារស្លាប Marcelo ចាកចេញពីក្រុមអធិរាជស Real Madrid ទៅចូលរួមជាមួយក្លិបបាល់ទាត់ Olympiacos FC សមាជិកលីគកំពូលរបស់ប្រទេសក្រិក Super League Greece ដោយចុះកុងត្រារយៈពេល១ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លិបដែលមានមូលដ្ឋាននៅប្រទេសអេស៉្បាញខាងលើត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២។

គួរបញ្ជាក់ឲ្យដឹងថា Marcelo ចូលរួមជាមួយ Real Madrid ដំបូងនៅ ឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០២២ ពោលគឺរយ:ពេល១៥រដូវកាល ដោយបង្ហាញខ្លួនសរុប ៣៧៧ប្រកួត ស៊ុតបញ្ចូលទី២៦គ្រាប់ ជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើនដូចជា៖
– La Liga ៦គ្រឿង
– UCL ៤គ្រឿង
– Super Cup ៣គ្រឿង
– Copa Del Rey ២គ្រឿង
– FIFA Club World Cup ៤គ្រឿង
– Supercopa ៤គ្រឿង។

ខណៈក្លិបបាល់ទាត់ Fluminense គឺជាក្លិបដែល Marcelo ហ្វឹកហាត់ដំបូងកាលនៅ យុវជនចាប់តាំងពីឆ្នាំ២០០២ លុះដល់ឆ្នាំ២០០៥/០៦ គាត់ត្រូវដំឡើងមកលេងឈុតធំបាន១រដូវកាល បង្ហាញខ្លួនសរុប៣០ប្រកួត ស៊ុតបញ្ចូលទី៦គ្រាប់ផងដែរ៕

Share.