បន្ទាប់ពីព្រះនាងតូចនរោត្តម ជេនណា បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលស្ដែងឲ្យឃើញពីរឈុតច្នៃប្រឌិតថ្មីមានរំលេចដោយរូបប្រាសាទអង្គរវត្ត ប៉ាក់ឌិន ក្បូរក្បាច់រចនាដាំត្បូងអង្កាំជាច្រើនគ្រាប់ បង្ហាញជូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានទស្សនាហើយ ស្ងើចសរសើរពីសម្រស់ដ៏ស្រស់ត្រកាលផុសចេញពីរឈុតរបស់ព្រះនាងតូចហើយនោះ ពួកគេក៏បាននឹករលឹកដល់ផ្ទះនិងស្រុកកំណើត នារដូវកាល បុណ្យភ្ជុំបិណ្ឌដែលកៀកជិតមកដល់នេះ។

នៅក្នុងនោះដែរ មិនត្រឹមតែមានការចាប់អារម្មណ៍ពីមហាជនកម្ពុជាទេ សូម្បីតែសារព័ត៌មានថៃក៏បានចេញផ្សព្វផ្សាយពីសម្រស់របស់ព្រះនាងតូច អមជាមួយដោយឈុត ប្រាសាទអង្គរវត្តនេះ យ៉ាងសុះសាយឱ្យមហាជននៅក្នុងប្រទេសថៃបានស្ងើចសរសើរពីរូបសម្រស់របស់ព្រះនាងតូច ប្រៀបបីដូចជា ទេពធីតាមួយព្រះអង្គចុះមកពីស្ថានសួគ៌។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា «ព្រះនាងតូចនរោត្តមជេនណា មានសម្រស់ ដូចទេពធីតាមួយព្រះអង្គ នៅពេលបានគ្រងឈុត ប្រពៃណី ដូចឈុតរៀបអាពាហ៍ពិពាហ៍ ដែលទទួលបានកម្លាំងចិត្ត កោតសរសើរនិងស្ញប់ស្ញែងពីព្រះនគរទាំងមូល ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក»។

ក្រៅពីនោះ ការផ្សព្វផ្សាយនោះថៃក៏បានលើកឡើងទៀតពីប្រវត្តិរបស់ព្រះនាងតូច ជេនណា ផងដែរ ដោយរៀបរាប់ថា នរោត្ដម ជេនណា ប្រសូតនៅទីក្រុងប៉ារីសក្នុង ២០១២ គឺជាសមាជិកនៃ ព្រះរាជវង្សានុវង្សកម្ពុជា ។ នាង ជា ចៅ របស់ ព្រះបាទ នរោត្តម សីហមុនី ជា បុត្រី ទី ពីរ របស់ ព្រះបាទ នរោត្តម បុប្ផា រី និង ជា ចៅ ស្រី របស់ អតីត ព្រះមហាក្សត្រ នរោត្តម សីហនុ ។ ព្រះនាងត្រូវបានគេស្គាល់ថាជា ព្រះនាង ជេនណា ។ ព្រះនាងតូចមានទេពកោសល្យសិល្បៈ ក៏ជាតារាសម្តែង តារាចម្រៀង អ្នករាំ តារាបង្ហាញម៉ូត និងជារាជទូតរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយនៅប្រទេសកម្ពុជាផងដែរ។

Share.