ក្រុម​ហែលទឹក​កម្ពុជា ដណ្តើម​មេដាយ​រហូត​ដល់​៤គ្រឿង ពី​ព្រឹត្តិការណ៍​កីឡា​ហែលទឹក​ Finswimming’s World Cup Round Swimming Pool 2022 នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ ខណៈ​ការ​ប្រកួត​ចាប់​ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ។

​កីឡាការិនី កាំង មុយនីន

ម្ចាស់​មេដាយ​ទាំង​៤​គ្រឿង​របស់​កម្ពុជា រក​បាន​ដោយ​កីឡាការិនី កាំង មុយនីន ម្នាក់​ឯង​ដោយ​ក្នុង​នោះ​លើ​វិញ្ញាសា៖
-វិញ្ញាសា Women 200m Bifins មេដាយ​មាស
-វិញ្ញាសា Women 100m Bifins មេដាយ​មាស
-វិញ្ញាសា Women 400m Bifins មេដាយ​មាស
-វិញ្ញាសា Women 50m Bifins មេដាយ​សំរឹទ្ធិ

សូម​បញ្ជាក់​ថា​សមាគម​កីឡា​ក្រោម​ទឹក​ប្រទេសថៃ (Association of Thailand Underwater Sports) បាន​អញ្ជើញ​ឱ្យ​សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​ ​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន​ ០៨​នាក់ ដើម្បី​ទៅ​ចូលរូមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដោយ​ក្នុង​នេះ​មាន៖
១. លោក ហែម គីរី ប្រតិភូ
២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
៣. កញ្ញា កាំង មុយនីន កីឡាការិនី
៤. កញ្ញា ឃឺន ប៊ុនពេជ្រមរតក កីឡាការិនី
៥. លោក លឹម កែវឧត្តម កីឡាករ
៦. លោក ឆោម ច័ន្ទថន កីឡាករ
៧. លោក ទួន ទិត្យសត្យា កីឡាករ
៨. លោក លឹម សុខវឌ្ឍន៍នន្ទ កីឡាករ

សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក ចាត់​ទុក​ថា​នេះ​ជា​ការ​ចូលរួម​ប្រកួត​មួយ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ឈាន​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ២០២៣​ ដែល​កម្ពុជា​ទទួល​រៀបចំ​ជាម្ចាស់​ផ្ទះ នឹងបានសម្រេចដាក់បញ្ជូលប្រភេទកីឡាFinswimming ក្នុងការប្រកួតផងដែរ​ ហើយ​ក៏​ជា​ប្រភេទ​កីឡា​អទិភាពមួយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក​ ក្នុង​ការ​ដណ្តើម​យក​មេដាយ​ពី​ការ​ប្រកួត​ផង​ដែរ។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​មាន​១៦ប្រទេស បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​ ដោយ​សរុប​មាន​កីឡាករ កីឡាការិនី ចំនួន ២៣០នាក់ ខណៈ​កម្ពុជា បាន​បញ្ចប់​ចំណាត់ថ្នាក់​ក្នុង​តារាង​មេដាយ​ឈរ​លេខ៥៕

Share.