ក្រុម​បាល់ទាត់​ PSG នឹងត្រូវ​បើក​ទ្វា​កីឡដ្ឋាន Parc des Princes ក្នុង​ទីក្រុងប៉ារីស ប្រទេសបារាំង របស់​ខ្លួន​ទទួល​ក្រុម Juventus របស់ប្រទេស​អ៊ីតាលី ក្នុង​វគ្គ​ជម្រុះ​ពូល H នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2022–23 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​អង្គារ ឈានចូលព្រឹកថ្ងៃពុធ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២។

ក្រុម PSG ក្រោមការដឹកនាំរបស់លោក Christophe Galtier បច្ចុប្បន្នមានវ័យ៥៦ឆ្នាំ មកពីក្របខណ្ឌ Ligue 1 របស់ប្រទេសបារាំង ដោយដឹកនាំ៦ប្រកួត ឈ្នះទាំង៥ ស្មើ១ មិនដែលចាញ់ មាន១៦ពិន្ទុពេញ ឈរកំពូលតារាងបណ្តោះអាសន្ន។

ចំណែក​ក្រុម Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri បច្ចុប្បន្នមានវ័យ៥៥ឆ្នាំ មកពីក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលី ដោយដឹកនាំ៥ប្រកួត ឈ្នះទាំង២ និងស្មើ៣ មិនដែលចាញ់ មាន៩ពិន្ទុ ឈរលេខរៀងទី៧។

ជំនួប៥លើកចុងក្រោយរបស់ក្រុមទាំង២៖
– ថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៣ Juventus ២-១ PSG (Europa League វគ្គ៤ក្រុមចុងក្រោយជើងទី១)
– ថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៣ PSG ០-១ Juventus (Europa League វគ្គ៤ក្រុមចុងក្រោយជើងទី២)
– ថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៧ PSG ១-៦ Juventus (UEFA Super Cup វគ្គផ្តាច់ព្រ័ត្រជើងទី១)
– ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៧ Juventus ៣-១ Juventus (UEFA Super Cup វគ្គផ្តាច់ព្រ័ត្រជើងទី២)
– ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ PSG ២-៣ Juventus (UEFA Champion League)។

កីឡាករសំខាន់ៗរបស់ក្រុមទាំងពីរ៖
*Neymar របស់ក្លិបបាល់ទាត់ PSG បង្ហាញខ្លួន៧លើក ស៊ុតបញ្ចូលទី៩គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៦លើក
*Vlahovic របស់ក្លិបបាល់ទាត់ Juventus បង្ហាញខ្លួន៤លើក ស៊ុតបញ្ចូលទី៤គ្រាប់។

កីឡាករអវត្តមាននៅយប់នេះ៖
– PSG ពេញជើងល្អណាស់យប់នេះ
– Juventus មានចំនួន៥រូប៖ Szczęsny, Danilo, Pogba, Rabiot និង Marley Ake៕

គូ​ប្រកួត​ផ្សេង​ទៀត​តាម​ល្វែង​ម៉ោង២​រំលង​អាធ្រាត្រ​៖

Share.