ក្រុម​បាល់ទាត់​ហ្វូតសាល​របស់ថៃ ត្រៀម​ចូលរួមប្រកួត​ក្នុង​ពានរង្វាន់ Continental Futsal Championship 2022 ​នៅ​ពាក់កណ្ដាល​ខែ​កញ្ញា នេះ​ ដើម្បី​ជា​ការត្រៀមខ្លួន​ចូលរួម​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Championship 2022 នៅចុងខែកញ្ញា ខាង​មុខ។

ពានរង្វាន់ Continental Futsal Championship 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ 2022 នៅប្រទេសថៃ ស្រប​ពេល​ម្ចាស់ផ្ទះថៃត្រូវបានចាប់ប៉ះចំក្នុងពូល A ដែលម៉ារ៉ុក និងម៉ូសំប៊ិក ហើយ​ពូល B មាន អ៊ីរ៉ង់ ហ្វាំងឡង់ និង វៀតណាម។

ចំណែក​ពានរង្វាន់ AFC Futsal Championship 2022 វិញគឺប្រទេសថៃស្ថិតក្នុងពូល A ដែលត្រូវប៉ះជាមួយប្រទេសគុយវ៉ែត អ៊ីរ៉ាក់ និងអូម៉ង់ ចំណែក​ក្រុម​តំបន់​អាស៊ាន មួយ​ទៀត​គឺ​វៀតណាមស្ថិតក្នុងពូល D ជាមួយជប៉ុន កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត៕

Share.