កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​ “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ខណ:កីឡាករ ជា ច័ន្ទដារ៉ា សមាជិករបស់ក្លិបបាល់ទាត់សូលទីឡូអង្គរ តែម្នាក់គត់ត្រូវបានជ្រើសរើសដោយលោក Keisuke Honda ហើយនេះជាលើកដំបូងរបស់គេចាប់តាំងពីឆ្នាំ ២០១៦ ដែលវិលត្រលប់ទៅកាន់ក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី។

Share.