ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប លឹម ពិសុទ្ធ សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន៥គ្រាប់នៅក្នុងលីគកំពូលកម្ពុជា ជាប់ជាកីឡាករខ្មែរលំដាប់ទី២ដែលទាត់បញ្ចូលទីច្រើនជាងគេគិតត្រឹម (សប្តាហ៍ទី១៧) ចាញ់តែកីឡាករ សា ទី របស់វិសាខា, ម៉ាត់ នូរុណ របស់បឹងកេត និង មិន រតន: របស់ព្រះខ័នរាជស្វាយរៀង ចំនួន១គ្រាប់។

គួរដឹងថា លឹម ពិសុទ្ធ គឺជាកីឡាករទី៤ បន្ទាប់ពី Marcus Haber ឈ្នះពានកីឡាករឆ្នើមប្រចាំខែកក្កដា, Takumu Nishihara ឈ្នះនៅខែមេសា និង Emmanuel Mbarga ឈ្នះនៅខែមីនា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ ជុង សុខា របស់ក្លិបគិរីវង់សុខសែនជ័យ
– កីឡាករ ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍
– កីឡាករ មិន រតន: របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន
– កីឡាករ សា ទី របស់ក្លិបវិសាខា៕

Share.