Monday, September 25 Login

តម្រួតថៃបានចាប់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១៧នាក់ក្នុងទឹកដីស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃនៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ថ្ងៃទី05 ខែមិថុនា ឆ្នាំ2021 រួចបញ្ជូនត្រឡប់មកកម្ពុជាវិញ។ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមាន បុរស៩នាក់និងស្ត្រី០៨នាក់។

ការចាប់ខ្លួនពលករខ្មែរនេះធ្វើឡើងខណៈដែលពួកគេកំពុងលួចឆ្លងដែនចូលនៅបរិវេណបង្គោលឡាក់48 PTA 6037442955 ភូមិខៅ លូកឆាង ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។

បើតាមសមត្ថកិច្ច ពលករខ្មែរទាំង17នាក់នោះបានប្រាប់តម្រួតថៃថា ធ្វើដំណើរពីប្រទេស    កម្ពុជា តាមច្រករបៀង ដោយមានមេខ្យល់នាំផ្លូវជនជាតិខ្មែរ នាំមកប្រគល់ឲ្យជនជាតិថៃ បំណងទៅធ្វើការនៅខេត្តឈុន បុរី និងខេត្ត សមុទ្រប្រាកាន។

សមត្ថកិច្ចថៃអនុវត្តតាមវិធានការសុខាភិបាល បន្ទាប់មកបានធ្វើកំណត់ហេតុចាប់ឃុំ និងបញ្ជូន ឲ្យត្រឡប់ទៅប្រទេសវិញ ឆ្លងតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ប៉ោយប៉ែត

Share.

Leave A Reply