ក្រុម​ហ៊ុន​ Nouvel ដែល​ធ្លាប់​ធ្វើ​ជា​តំណាងរបស់​តារា​សម្ដែង​ស្រី​ Angelina Jolie ​មើល​ថែទាំ​ចំការ​ទំពាំង​បាយ​ជូ​ដើម្បី​ផលិត​ស្រា​នៅ​ប្រទេស​បារាំង​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ Brad Pitt បាន​ដាក់​ពាក្យ​ប្ដឹង​ Brad Pitt ពី​បទ​រារាំង​​មិន​ព្រម​ឱ្យ​ Angelina Jolie មាន​ចំណែក​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​ក្រោយ​តារា​ស្រី​ហូលីវូដ​រូប​នេះ​បាន​ដាក់​ពាក់​ប្ដឹងលែងលះ​កាល​ពី​ឆ្នាំ​២០១៦​។

ក្រុមហ៊ុន​ Nouvel បាន​បង្ហើប​ឱ្យ​ដឹង​ថា​ Brad បាន​ធ្វើ​ខ្លួន​​មើល​តែ​ចំការ​នៅ​ក្នុង​ប្រទេស​បារាំង​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លូន​ ថែម​ទាំង​ហ៊ាន​បំផ្លាញ​លុយ​រាប់​សិន​បង្កើត​ Project អត់​មាន​នប្រយោជន៍​ជា​ច្រើន​ ហើយ​លោក​បាន​បញ្ជា​ឱ្យ​ដក​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​ចំការ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​របស់​ខ្លួន​ឯង​ និង​មិត្ត​ភក្ដិ​របស់​លោក​យ៉ាង​អាថ៌កំបាំង​ផង​ដែរ​។

កាល​ពី​ឆ្នាំ​២០០៨​ Brad Pitt និង​ Angelina Jolie បាន​សម្រេច​ចិត្ត​ទិញ​ចំការ​ទំពាំង​បាយ​ជូ​ និង​ភូមិ​គ្រឹះ​ទំនើប​ Chateau Miraval ក្នុង​ប្រទេស​បារាំង​ ក្នុង​តម្លៃ​ 25 លាន​ដុល្លារ​។ ៦​ឆ្នាំ​ក្រោយ​មក​ទៀត​ Brad Pitt និង​ Jolie បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នឹង​គ្នា​​ ទើប​សម្រេច​ចិត្ត​ពង្រីក​​ផ្ទៃ​ដី​ផ្ទះ​ និង​ចំការ​ឱ្យ​កាន់​តែ​ធំ​រហូត​ 1800 អា ឬ​ប្រមាណ​ជាង​៧០០​ហិចតា ដែល​ក្នុង​នោះ​មាន​ទាំង​ឃ្លាំង​ផលិត​ស្រា​ទំពាំង​បាយ​ជូ​ និង​មាន​បឹង​ធម្មជាតិ​ផ្ទាល់​ខ្លួន​ក្នុង​ផ្ទៃ​ដីនោះ​ទៀត​។

ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​២០១៦​ Jolie បាន​ប្ដឹង​លែងលះ​គ្នាជាមួយ​នឹង​ Brad Pitt ដោយ​អ្នក​ទាំង​ពីរ​បាន​ដណ្ដើមគ្នា​យក​សិទ្ធិ​ចិញ្ចឹម​កូន​ រួម​ទាំង​សិទ្ធិ​គ្របគ្រង​លើ​អចលនទ្រព្យ​ដ៏​មាន​តម្លៃ​មហាសាល​នេះ​ផង​ដែរ​។ ការ​ចេញ​មក​ប្ដឹង​របស់​ក្រុមហ៊ុន​ Nouvel គឺជា​ការ​ទះ​កំផ្លៀង​មួយ​ដៃ​វិញ​ ក្រោយ​ Brad Pitt ធ្លាប់​ប្ដឹង​ថា​ Angelina Jolie លួច​លក់​ហ៊ុន​ចំការ​ទំពាំង​បាយ​ជូរ​ពាក់​កណ្ដាល​ឱ្យ​ទៅ​សេដ្ឋី​រុស្សី​ សិយមិន​ប្រាប់​លោក​ ទាំង​ដែល​ជាកម្មសិទ្ធិ​រួម​គ្នា​ ចំណែក​ Angelina Jolie វិញ​ បាន​អះអាង​ថា​ Brad Pitt មាន​គម្រោង​រឹប​អូស​ចំការ​​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្នាក់​ឯង​ទាំង​ដែល​អ្នក​ស្រី​ក៏​មាន​សិទ្ធិ​ជា​ម្ចាស់​ហ៊ុន​ម្នាក់​ដែរ​៕




Share.