ភ្នំពេញ ៖ ជនជាតិ បរទេសម្នាក់ បេីករថយន្ត ឡុចស៉ីស RX300មួយគ្រឿង បោះពួយ យ៉ាង លឿន ជ្រុល ទៅ បុក របាំងថ្មពុះ ចែកទ្រូងផ្លូវ ពេញទំហឹង នៅ ត្រង់ ចំណុច ក្បែរ មន្ទីរ ពហុ ព្យាបាល វិសាល សុខ តាមបណ្ដោយ ផ្លូវ ព្រះ មុន្នីរ៉េត ក្នុង សង្កាត់ ផ្សារ ដើម គរ ខណ្ឌ ទួលគោក ។

ក្រោយកើតហេតុ រថយន្ត បាន ព្យាយាម បេីក គេច ខ្លួន ទាំង រងការ ខូចខាត រហូត ទៅមុខ លែង រួច ត្រូវ សមត្ថកិច្ច ឃាត់ ជាប់នៅ ខាង កេីត ស្តុប ផ្សារ សំណង់ ១២ តាម បណ្ដោយ ផ្លូវ ១៨២ ក្នុង សង្កាត់ ទឹក ល្អក់ ទី ២ ខណ្ឌ ទួលគោក ។ ហេតុការណ៍ នេះ បានកេីត ឡើង កាល ពី វេលា ម៉ោង ១១និង៣០នាទី យប់ ថ្ងៃទី ១៣ខែកញ្ញាឆ្នាំ ២០២២។

តាមប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បាន ឲ្យដឹង ថា នៅមុន ពេល កេីតហេតុ គេឃេីញ បុរស ជាជនជាតិ ចិន ម្នាក់ បេីកបររថយន្ត មួយ គ្រឿង ម៉ាក ឡុចស៉ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-5315 បេីក បរ ក្នុង ស្ថាន ភាព ស្រវឹង តាមបណ្ដោយ ផ្លូវ ព្រះ មុន្នីរ៉េត ទិសដៅពីកេីតទៅលិចនិងក្នុង ល្បឿន យ៉ាង លឿន ។ លុះដល់ចំណុច កេីតហេតុ រថយន្ត នោះក៏ បាន រេចង្កូត ជ្រុល ទៅ ខាងឆ្វេង ទៅ បុក របាំងថ្មពុះ ចែកទ្រូងផ្លូវ ពេញទំហឹង វៀចអស់មួយ ផ្ទាំង។ ចំណែករថយន្ត បាន រងការ ខូចខាត ក្រពឹត កាង និង បាក់ ក្រឡេ កង់ ខាង មុខ ចំហៀង ខាង ឆ្វេង ។ បន្ទាប់ មក រថយន្ត បង្ក ក៏ បាន បន្ថែម ល្បឿន បេីក បន្ត ដំណើរ គេច ចេញ ពី កន្លែង កេីតហេតុ ។ រហូត ដល់ ចំណុចក្បែរ ស្តុប ផ្សារ សំណង់ ១២ ទេីប រថយន្ត ទៅ មុខ លែង រួច ហេីយ អ្នក បេីកបរ រថយន្ត ក៏ ព្យាយាម ទាក់ទងហៅ រថយន្ត ស្ទូច ដេីម្បី ស្ទូច យក រថយន្ត បង្ក គេច ចេញ ពីកន្លែង កេីតហេតុ តែក៏ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ចុះមក អន្តរាគមន៍ភ្លាមៗតែម្ដង ។

ក្រោយ ពេលកេីតហេតុ សមត្ថកិច្ចជំនាញ ក៏បាន ចុះធ្វេីការ វាស់វែង ស្ទូច យក រថយន្ត បង្ក ទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ នៅពេល ក្រោយ ជា បន្ត ទៀត ៕
អត្ថបទ៖ត្រយងតូច

Share.