អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អ្នកជំនួញដីធ្លី ដ៏ធំនិងអាជីវកម្មជាច្រើនទៀតនោះបានបញ្ចេញសំនៀងក្នុងបទចម្រៀងមួយក្នុងផលិតកម្ម Galaxy Navatra ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីហ្វេន។
អ្នកឧកញ៉ាវ័យក្មេងជាងគេ រូបនេះបានធ្វើឱ្យហ្វេនមានការចាប់អារម្មណ៍ខ្លាំងដោយនៅក្នុងថ្ងៃទី៦ ខែមិថុនា បានបញ្ចេញបទចម្រៀងច្រៀងផ្ទាល់ដោយខ្លួនឯងនៅលើ Channel Youtube របស់ផលិតកម្ម Galzxy Navatra ដែលមានចំណងជើងថា៖
«បែកគ្នាព្រោះចិត្តឆេវឆាវ»។
បទចម្រៀងដែលជាស្នាដៃនិពន្ធ Melody និង ទំនុកច្រៀងដោយអ្នកឧកញ៉ាផ្ទាល់នេះ មានអតីតតារាចម្រៀងល្បីលោក ណាំ ប៊ុណ្ណារ័ត្នជាអ្នកនិពន្ធបទភ្លេង និង ស្នាដៃដឹកនាំដោយលោក យឹម តាស្រង់។
សម្រាប់បទចម្រៀងថ្មីជាសំនៀងដើមរបស់អ្នកឧកញ៉ាវ័យក្មេងរូបនេះទទួលបានការកោតសរសើរនិងសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផលិតកម្ម Galaxy Navatra ដោយមានអ្នកខ្លះបានលើកឡើងថា តារាចម្រៀងច្រៀងពីរោះ សូម្បីតែថៅកែក៏ច្រៀងពីរោះដូចគ្នា និងមានអ្នកខ្លះចូលរួម Comment បែបលេងសើចថា ម្ចាស់ផលិតកម្មច្រៀងពីរោះណាស់ តារាចម្រៀងត្រៀមមករត់ម៉ូតូឌុបជាមួយខ្ញុំជាដើម។ល។

យោងតាមការបញ្ជាក់ពី Admin បទចម្រៀងនេះគ្រាន់តែជាបទមួយដែលអ្នកឧកញ៉ាច្រៀងនិងបង្ហោះទុកជាអនុស្សាវរីយ៍ ព្រោះអ្នកឧកញ៉ាមានចិត្តស្រលាញ់វិស័យសិល្បៈតាំងពីធំដឹងក្ដីមក៕
ទស្សនានិងស្ដាប់កម្សាន្តបទចម្រៀង «បែកគ្នាព្រោះចិត្តឆេវឆាវ» ខាងក្រោមនេះ៖
