ភ្នំពេញ ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីនាំយកទៅឃុំខ្លួនតាមអំណាចសាលក្រម ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ ខែ ពីបទរំលោភលើទំនុកចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ។

ជនជាប់ចោទមានឈ្មោះ ឯល សារ៉ស់ ភេទស្រីអាយុ៥៤ ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខC០០៣ ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡា ច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្តកិច្ចឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកស្រី សម័យ លីនដា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សាលក្រមនេះបានសម្រេចឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារ ដើម្បីអនុវត្តទោស ១៨ ខែ ពីបទ រំលោភលើទំនុកចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ មាត្រា៣៩២ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦៩៨ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួន រួចបា នប្រគល់ឲ្យមកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ៕

អត្ថបទ៖ចតុមុខ

Share.