យោង​តាម​ការ​កម្មវិធី​ព័ត៌មាន​ពេល​ថ្ងៃ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣​ បាន​ចេញ​មក​និយាយ​ពី​ករណី​ដែលមាន​ផេក​មួយ​បាន​ផ្សព្វផ្សាយ​ថា​​តារា​សម្ដែង​កុង​ត្រា​ក្នុង​ស្ថានីយ​ខ្លួន​ មាន​ពាក់ព័ន្ធ​នឹង​ការ​បណ្ដាក់​ទុន​អន​ឡាញ​។​តារា​រូប​នោះ​គឺជា​មេក្រុម ​និង​មាន​សមាជិក​ដែល​ជា​កូន​ក្រុម​ចំនួន​៦០​នាក់ ដោយតារា​ម្នាក់​នោះ​គឺ​ ក្រាក់​ថិង​ខុន ​ណារ៉ុង​។

ពិធីករ​ ណុម កាន់​ឆ័យ​បាន​និយាយ​ថា ផេក​ខាង​លើ​បាន​ប្រាប់​ឱ្យ​កម្មវិធី​ព័ត៌មាន​អញ្ជើញ​ ក្រាក់ថិង មក​សម្ភាសន៍ និង​បកស្រាយ​ឱ្យ​ច្បាស់លាស់​ថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះទេ បើ​មិន​ដូច្នោះ​ទេ នឹង​ដំណើរ​ការ​តាម​នីតិវិធី​។ កម្មវិធី​បាន​ទាក់ទងទៅតារារូប​នេះ​ដើម្បី​ឱ្យ​ចូល​មក​ផ្ដល់​សម្ភាស ប៉ុន្តែ​ដោយ​មាន​ភារកិច្ច​ទើប​មិន​អាច​មក​ចូលរួម​បាន​។

តារា​ប្រុស​សង្ហា​រូប​នេះ​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ព្រោះ​ ខណៈ​នេះ​រឿង​ដែល​គេ​សម្ដែង​ចំនួន​ ២​រឿង​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានី​យ​ទូរទស្សន៍​ ប៉ុស្ដិ៍លេខ៣។

ពិធីករ​បាន​លើក​ឡើង​ថា​ករណី​នេះ​ គណៈ​គ្រប់​គ្រង​របស់​ប៉ុស្ដិ៍​លេខ​៣ បាន​បញ្ជាក់​ហើយ​ថា​ បើ​សិន​ជា​តារា​កុងត្រា​របស់​ខ្លួន​ពិត​ជា​ប្រព្រឹតិ្តខុស​មែន​ និង​មាន​ចំណាត់ការ​ដាច់ខាត​គឹ​បណ្ដេញ​ចេញ​ពី​ស្ថានីយ៍​ ប៉ុន្តែ​ត្រូវ​រងចាំ​ឱ្យ​សាមី​ខ្លួន​ចេញ​មក​និយាយ​សិន​ថា​រឿង​នេះ​ ពិត​ឬ​មិន​ពិត​។ ក្នុង​នោះ​ដែរ​ គេ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​តារា​សម្ដែង​វ័យ​ក្មេង​ មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ដើរ​ទៅ​រក​ DSI និង​ក្រសួង​យុត្តិធម៌ដោយ​ខ្លួន​ឯង ហើយ​ឱ្យ​គេ​ត្រួត​ពិនិត្យ​លំហូរ​សាច់​ប្រាក់​ក្នុង​បញ្ជី​របស់​ខ្លួន​ឬ​ក៏​អត់?

ខណៈ​ដែល​គណៈគ្រប់​គ្រងស្ថានីយ​នឹង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ដើម្បី​ជូន​លិខិត​បញ្ជាក់​ទាក់ទង​នឹង​ករណី​នេះ​ ហើយ​ក៏​រង់​ចាំ​មើល​ដែរ​ថា​តើ​ក្រាក់ថិង​ហ៊ាន​ចេញ​​មុខ​ឬអត់​?​

Share.