បន្ទាប់​ពីតេស្តកម្លាំងអំណត់ (30-15IFT) ដោយ​តម្រូវឱ្យកីឡាកររត់ចាប់ពី ២០.៥ គីឡូម៉ែត្រ/១ម៉ោង​​​​ឡើង​ទៅ ទីបំផុតក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ចម្រាញ់បានឈុត U23 ២២នាក់ និងឈុតធំ ២៤នាក់។

តើ​​កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សុទ្ធ​តែ​​ជាប់​ការ​ធ្វើតេស្ត ហើយ​កីឡាករ​អវត្តមាន​ក្នុង​បញ្ជី​សុទ្ធ​តែ​ធ្លាក់​ពី​ការ​ធ្វើតេស្ត?

ជុំ​វិញ​​អវត្តមាន​កីឡាករ​ល្បី​ឈ្មោះ​មួយ​ចំនួន​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បាន​ប្រាប់​មក​កាន់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង តាម​សារ​អេឡិក​ត្រូនិក ជា​សំលេង​ថា៖

សូម​បញ្ជាក់​ថា​ទាំង​ក្រុម​ជម្រើស​ជាតិ​ឈុតធំ និង​ឈុត​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ ​ធ្វើតេស្ត​បិទ​ទ្វា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ពោល​គឺ​២ថ្ងៃ​មុន​ការ​ប្រមូល​ផ្តុំ។ ការ​ធ្វើតេស្ត​ផ្តោត​លើ​កម្លាំង​កាយ​ទម្រង់ 30-15IFT ដែល​តម្រូវឱ្យកីឡាកររត់ចាប់ពី ២០.៥ គីឡូម៉ែត្រ/១ម៉ោង​ឡើង​ទៅ។

សម្រាប់​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ កម្ពុជា​នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយ​ក្រុម​បាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី២០​ខែ​កញ្ញា​ឆ្នាំ​២០២២ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតេជោ។ ​នេះ​ជា​ការ​ត្រៀមដ៏​សំខាន់​មួយ​ដើម្បី​ដក​ស្រង​បទពិសោធន៍ ហើយក៏ជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែល​ត្រលប់​មក​មាន​ប្រកួត​ឡើង​វិញ បន្ទាប់​ពីបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើក​មក​ប្រកួត​ឆ្នាំ២០២២) នៅ​ប្រទេសវៀតណាម កាលពីខែឧសភាកន្លងទៅ។

សម្រាប់បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ​ក្រោយ​តេស្ត​30-15IFT មាន៖

ក្រុម​យុវជន​ក្រោមអាយុ​២៣​ឆ្នាំ​ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កោះហៅ​ដំបូង​​ចំនួន​​៣៥​នាក់ ដោយ​ជម្រុះ​យក​តែ​២២នាក់​ប៉ុណ្ណោះ ហើយ​កីឡាករ​ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​វិញ​​មាន​​ ស៊ុំ សាន់, ឈឿង វីនុន, សៀន សុភក្រ្តា, កែវ ឧត្តម, ញឹម លីហួរ, ឈុំ សុខហៃ, ណាត សង្ហា, ញាន សុស៊ីដាន, សារី តៃម៉ូ, អេម ផលនិត, នី មូស្តាហ្វា, ហ៊ត ឈិនជិន, សឿត ណាវ៉ា, ភេម តៅសិញ។

ងាក​មក​មើល​​ក្រុមជម្រើសជាតិកម្ពុជាឈុតធំ វិញនឹងប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅ​វេលា​ម៉ោង​៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្រាប់បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ​ក្រោយ​ធ្វើតេស្ត 30-15IFT មាន៖

ដំបូង​ឡើយ​កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា ឈុតធំ​​បឋម​សរុប​មាន​រហូត​ដល់​​ទៅ​ ៤០​នាក់ ខណៈ​មាន​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​​មក​ពី​សហរដ្ឋអាមេរិក គឺ Nick Taylor អនុញ្ញាតិ​ឱ្យ​ជាប់​តេស្ត​ដោយ​ស្វ័យប្រវត្តិ ក្រោយ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​រវាង​ក្រុម​និង​ជម្រើសជាតិ ប្រមូល​ផ្តុំ​ខុស​ថ្ងៃ FIFA Day។

ក្នុង​ចំណោម​៤០​នាក់ មាន​កីឡាករ​២៤នាក់​ស្ថិត​ក្នុង​បញ្ជី​ចុង​ក្រោយ ខណៈ​កីឡាករ​ ​១៦​នាក់​ទៀត​បាត់​មុខ​ពី​បញ្ជី​​មាន ទេស សម្បត្តិ, កែវ សុខផេង, ប៊ិន ចន្ថាធារី, កែន ច័ន្ទសុភក្តិ , ច្រឹង ពលរដ្ឋ, ទៀត គីមហេង, សុះ ស៊ូហាណា, គួច សុគម្ភះ, សាន គឹមហេង, សេត រ៉ស៊ីប, ជា វេសលី, ឱ ភារុណ, ណារ៉ុង កក្កដា, អ៊ឹម សំអូន, យ៉ើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន, ឡុង ភារ៉ាត់, ជា ច័ន្ទដារ៉ា, ផាច សុជាវីឡា, ឈួត សិនទៀង, ណុប ដេវីត, ចន្ថា ចន្ធាកា, ឈឿង វិស៊ីនុ។

តើ​បទពិសោធន៍​ថ្មី​នៃ​ការ​ផ្តោត​លើ​កម្លាំង​អំណត់ (30-15IFT) នឹង​ជួយ​ឱ្យ​លទ្ធផល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្រុម​យុវជន​ក្រោម​អាយុ​២៣ឆ្នាំ កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ​កម្រិត​ណា?

Share.