ផលិតកម្ម យឺហួរ អ៊ិនធឺថិនមិន ​ចេញ​មុខ​បដិសេធ​ការពារ​ Wang Yibo ថា អត់​មាន​ពាក់​ព័ន្ធ​នឹង​ Li Yifeng ករណី​ទិញសេវាកម្មផ្លូវ​ភេទ​ ព្រម​ទាំង​គំរាម​ប្ដឹង​អ្នក​ហ៊ាន​ផ្សាយ​ដំណឹង​នេះ​ថែម​ទៀត​ផង​។

​តារា​សម្ដែង​រូប​សង្ហា Wang Yibo ដែល​មហាជន​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​ចិន​បុរាណ​ល្បីល្បាញ​ជា​ច្រើន​រឿង​នោះ​ មាន​ជាប់​ឈ្មោះ​ពាក់ព័ន្ធ​នឹង​ករណី​ទិញសេវាផ្លូវ​ភេទ​របស់​តារា​សម្ដែង​រៀម​ច្បង​ Li Yifeng ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​បាន​ថា​លួច​ទិញសេវាកម្ម​ផ្លូវ​ភេទ​។ ការ​ប្រើ​ប្រាស់ ​ឬ​ទិញ​សេវា​កម្ម​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ច្បាប់​ប្រទេស​នេះ​ចែង​ថា​ជា​កា​ប្រព្រឹត្តិ​បទ​ល្មើស​ធ្ងន់​ធ្ងរ​។

ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ហើយ​មាន​ជាប់​ពាក់ព័ន្ធ​ដល់​ឈ្មោះ​តារា​ក្នុង​ផលិតកម្ម​ខ្លួន​ភា្លម​ Yue Hua Entertainment បាន​ប្រញាប់​ចេញសេចក្ដី​ប្រកាស​បដិសេធ​ចំពោះ​ដំណឹង​នេះ​នៅ​លើ​គណនី Weibo របស់​ផលិតកម្ម​ភ្លាម​ៗ​ថា​៖ «កំពុង​តែ​ដំណើរ​ការ​តាម​នីតិវិធី​ដើម្បី​ចាត់​ការ​ក្រុម​មនុស្ស​ដែល​ព្យាយាម​បញ្ចេញ​ដំំណឹង​ក្លែងក្លាយ​ចោទ​ប្រកាន់​ថា​ Wang Yibo លួច​ទិញ​សេវាកម្ម​ផ្លូវ​ភេទ​។

ផលិតកម្មនេះ​បាន​បញ្ជាក់​ថា​​តារារបស់​ខ្លួន​មិន​មាន​ទំនាក់ទំនង​ឬស្គាល់គ្នាជាមួយ​នឹង​ Li Yifeng នោះ​ទេ។ ផលិតកម្ម​បាន​សង្កត់​ផង​ដែរថា​ ខាង​ផលិតកម្ម​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថានីយ​ប៉ូលិស​រួចរាល់​ ហើយកំពុង​ដំណើរការ​រៀបចំ​ក្រុម​អ្នក​ច្បាប់ដើម្បី​ចាត់​ការ​មនុស្ស​ដែល​ផ្សព្វផ្សាយ​បណ្ដាលឱ្យ​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស Wang Yibo ខូចខាត​ផង​ដដែរ​៕

Share.