ភ្នំពេញ៖ យុវជនម្នាក់បេីក ម៉ូតូចេញពីទិញបន្លែនៅផ្សារដេីមគ គោលបំណងមកផ្ទះ ស្រាប់តែមកដល់ចំណុចស្តុបបំបែក ជា៤ បុកគ្នាជាមួយម៉ូតូ ១គ្រឿងទៀតបណ្តាលរងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៥:៤០ព្រឹកព្រលឹម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតគេបាន បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ: 1JM-1889 ធ្វើដំណើរទិសដៅ ពីកេីតទៅលិច ស្រាប់មកដល់ចំណុច ស្តុបចំការមន ក៏បានបុកគ្នា យ៉ាងពេញទំហឹង ជាមួយនឹង ម៉ូតូ ម៉ាក Zommer X ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GM-5551 បេីកបរទិសដៅពីលិចទៅ កេីត បញ្ច្រាសទិសដៅគ្នា បណ្តាលអោយភាគី ខាង PCX រងរបួស បាក់ជេីង និង Zommer X រងរបួសសន្លប់នៅនឹងកន្លែងកេីតហេតុ។

ក្រោយពេលកេីតហេតុ ក៏មានរថយន្ត សង្រ្គោះបានយកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះបឋម។ចំណែកឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន វាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ចិកា

Share.