ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ ប្រុស៥នាក់ ស្រី៦នាក់ និងដកហូតសម្ភារៈមួយចំនួន ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖

ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង កម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។

ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង កម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។

ទី៣៖ នៅសង្កាត់ទំនប់ទឹក មានចំនួន០១ទីតាំង ឃាត់មនុស្សចំនួន០២នាក់។

ចំពោះជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចា ត់ការតាមនីតិវីធីច្បាប់៕

អត្ថបទ៖តាតុង សែនជ័យ

Share.