ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមធំៗ ចំនួន៣កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ខណ្ឌទទួលគោកចុះបង្ក្រាប ឃាត់ខ្លួនមេឆ្នោត និងដកវត្ថុតាងបានមួយចំនួន កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ចំណែក ក្នុងខណ្ឌចំការមន កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដកហូតបានសម្ភារៈ ទូហ្គេបាញ់ត្រី ។

តាមសមត្ថកិច្ច អាជ្ញាធរ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការបង្ក្រាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទាំងឆ្នោតវៀតណាម ឆ្នោតឡូតូ និងទីតាំងហាងបញ្ចាំខុសច្បាប់ផងដែរ ថ្នាក់មូលដ្ឋានត្រូវតែបង្ក្រាបទីតាំងទាំងនោះ ពោលអនុវត្តទូទាំងប្រទេស ទើបនៅពេលនេះ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ខណ្ឌចំការមន ខណ្ឌទួលគោក មិនខុសពីខណ្ឌផ្សេងទៀត ដើរល្បាត និងបង្ក្រាប ទីតាំងបនល្បែងសុីសងខុសច្បាប់ទាំងនោះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.