ភ្នំពេញ៖បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសពីរនាក់ ជិះរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX-6619 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1007 ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ផ្លូវបែកជាបួន កែងជាមួយផ្លូវលេខ 1980 ក៏មានបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកសឺដេស ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-7700 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត មកបុកពេញទំហឹង លាន់ដូចរន្ទះបណ្ដាលរថយន្តទាំងពីរគ្រឿងរងការខូចខាត យ៉ាងដំណំទាំងសងខាង រួចរថយន្តទាំង 2 គ្រឿងជ្រុលចង្កូតទៅបុកបង្គោលភ្លើងពីរដើម ដោយមួយដើមជា បង្គោលភ្លើងបំភ្លឺផ្លូវដែកទីបមូល ចំណែកមួយដើមទៀតជាបង្គោលភ្លើងបេតុង។ចំណេកឯអ្នករួមដំណើរជាមួយរថយន្ដព្រូសរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទួចយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.