
កីឡាការិនី Yuka Saso ជនជាតិហ្វីលីពីន បានក្លាយជាពលរដ្ឋរបស់ប្រជាជាតិអាស៊ីភាគអាគ្នេយ៍(អាស៊ាន) ទី២ហើយ ដែលឈ្នះជើងឯកព្រឹត្តិការណ៍វាយកូនគោលអន្តរជាតិ U.S. Women’s Open នៅសហរដ្ឋអាមេរិក បន្ទាប់ពីកីឡាការិនីថៃ Ariya Jutanugarn ដែលធ្លាប់ឈ្នះលើកដំបូងកាលពីឆ្នាំ២០១៨ កន្លងទៅ។
កីឡាការិនីរូបនេះទើបមានវ័យត្រឹម១៩ឆ្នាំ១១ខែនិង១៧ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃឈ្នះជើងឯកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះលើទីលាន Olympic Club, Lake Course ក្នុងទីក្រុង San Francisco រដ្ឋ California។
ក្នុងនាមជាម្ចាស់ជើងឯកប្រចាំឆ្នាំនាងYuka Saso ទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន៥លាន៥សែន ដុល្លារអាមេរិក ផងដែរ៕


