កីឡា​​ការិនី Yuka Saso ជនជាតិ​ហ្វីលីពីន បាន​ក្លាយ​ជា​ពលរដ្ឋ​របស់​ប្រជាជាតិ​អាស៊ីភាគអាគ្នេយ៍​(អាស៊ាន) ទី២​ហើយ ដែល​ឈ្នះ​ជើង​ឯក​ព្រឹត្តិការណ៍​វាយ​កូនគោល​អន្តរជាតិ​ U.S. Women’s Open នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​កីឡា​ការិនី​ថៃ Ariya Jutanugarn ដែល​ធ្លាប់​ឈ្នះ​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ។

កីឡា​ការិនី​រូប​នេះ​ទើប​មាន​វ័យ​ត្រឹម​១៩​ឆ្នាំ​១១​ខែ​និង​១៧​ថ្ងៃ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ឈ្នះ​ជើង​ឯក​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​​លើ​ទីលាន Olympic Club, Lake Course ក្នុង​ទីក្រុង San Francisco រដ្ឋ California។

ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​នាងYuka Saso ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹកចិត្ត​ចំនួន​៥លាន​៥សែន ដុល្លារ​អាមេរិក ផង​ដែរ៕

Telegram-Troryorng
Share.