តារា​សម្ដែង​រូប​សង្ហា​ពី​ភាព​យន្ត​​ភាគ​ជា​ស៊េរី​ High School បាន​រអិល​ដួល​បោក​ចង្កា​ទៅ​នឹង​អាងទឹក​ផុស ប៊ិះស្លាប់​ព្រោះ​តែ​លោក​បាន​ពាក់​ស្រោមជើង​រត់​ នៅ​ក្នុង​ហេតុ​ការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​លោក​រង​របួស​ជា​ច្រើន​កន្លែង​។

នៅ​​ក្នុង​​កម្មវិធី​​សម្ភាសន៍​​មួយ​​ថ្មី​ៗ​​​នេះ​​ ​តារា​​សម្ដែង​​រូប​​សង្ហា​​បាន​​ឱ្យ​​ដឹង​​ថា​​ហេតុការណ៍​​ដួល​​ដែល​ធ្វើ​ឱ្យ​​លោក​​ប៊ិះ​នឹង​​ស្លាប់​​កាល​​ពី​​ឆ្នាំ​២០១៣​នោះ​ ថ្វី​ត្បិតតែ​លោក​រងរបួស​ច្រើន​មែន​តែលោក​មិន​បាន​វះកាត់​កែ​សម្ផស្ស​នោះ​ទេ​។ ការ​ដែល​តារា​រូប​នេះលើក​យក​រឿង​ចាស់​នេះ​ ​និយាយ​រឿង​នេះ​ឡើងវិញ​នោះ​ ដោយ​សារតែ​មាន​លេច​ចេញ​នូវ​ដំណឹង​ចចាមអារ៉ាម​ថា​តារា​ប្រុស​រូប​នេះ​វះកាត់​ផ្លាស់​ប្ដូរ​ចង្កា​ ក្រោយ​លោក​បាន​បង្ហាញវត្តមាន​ក្នុង​វីដេអូ​ Earth Day កាល​ពី​ឆ្នាំមុន។ Zac បាន​ដឹង​ដំណឹង​ចចាមអារ៉ាម​នេះ​តាម​ម្ដាយ​របស់​លោក​ ក្រោយ​ដឹង​ភ្លាម​លោក​មិន​បាន​បណ្ដោយ​ឱ្យ​ព័ត៌មាន​នេះ​ស្ងប់ស្ងាត់​ដោយ​មិន​បក​ស្រាយ​អ្វី​នោះ​ឡើយ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ Entertainment tonight ថា​ «ម៉ាក់​ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ដល់​ខ្ញុំ​។ ខ្ញុំ​មិន​ដែល​អាន​ព័ត៌មាន​លើ​អ៊ិន​ធឺណិត​នោះ​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​សូវ​ខ្វល់​»

ខណៈ​ដែល Zac មិន​ខ្វល់​ពីពាក្យ​ចចាមអារ៉ាម​ ចំណែក​នៅ​លើ​អ៊ិន​ធឺណិតឯណោះ​វិញ​កាន់​តែ​ពុះ​កញ្ធ្រោល​ក្នុង​ការស្វែង​រក​ថា​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ចង្កា​របស់​តារា​រូប​សង្ហា​នេះ​។

កាល​ពី​ឆ្នាំ​២០១៣​ លោក​បាន​រអិល​ដួល​បុក​ចង្កា​ទៅ​នឹង​អាងទឹក​ផុស​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង​ ហើយ​នៅ​ក្នុង​ហេតុការណ៍នោះ​ដែរ​ ឆ្អឹង​ថ្គាម​របស់​របូត​ចញ​ពី​គ្នា​។ លោក​ត្រូវ​បាន​គ្រូ​ពេទ្យ​ចង់ឆ្អឹងថ្គាម​នឹង​ខ្សែ​លួស​រួច​ទើប​ឆ្អឹង​ចង្កា​របស់​ជា​ឡើងវិញ​ យ៉ាង​មិញ​លោក​បាន​និយាយ​ថា៖ «លំបាក​ណាស់​។ខ្ញុំ​ស្ទើ​រស្លាប់​ តែ​ពេល​នេះ​លែងអីហើយ»។ ក្រោយ​ពេល​ដែល​ថ្គាម​របស់​លោក​បានជះសះស្បើយ​ឡើងវិញ​ ប៉ុន្តែ​ជា​លទ្ធផល​នៃ​របួស​លើក​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ទម្រង់​មុខ​របស់​លោក​ ដោយ​លោក​បាន​និយាយ​ថា​ចង្កា​និង​ថ្គាម​លោក​កាន់​តែ​វែង​ កាន់​តែ​រឹង​មាំ​ និង​មាន​លក្ខណៈ​ជ្រុង​ជាង​មុន​ ហើយ​ក៏ធំជាង​មុន​ដែរ​។

Zac នៅ​តែ​បញ្ជាក់​ដដែល​ថា​លោកមិន​បាន​វះកាត់​កែសម្ផស្សទេ​ ហើយ​លោក​ក៏​បាន​ឱ្យ​តម្លៃ​ ឬ​ខ្វល់​ចំពោះ​ពាក្យ​ដែល​អ្នក​ដទៃ​និយាយ​ពី​មុខ​និង​ថ្គាម​របស់​លោក​ដែរ​។

ទោះ​ជា​លោក​មិន​ខ្វល់ខ្វាយ​ ប៉ុន្តែ​ការ​បញ្ចេញ​មតិ​និង​ការ​ជជែក​វែក​ញែក​បាន​ផ្ទុះ​ឡើង​មិន​ដាច់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​តារា​រូប​នេះ​បាន​វះកាត់​កែ​សម្ផស្ស​ឬ​ក៏​អត់ ដដែល៕

Share.