ភ្នំពេញ៖យុវជន 3 នាក់បានចូលមកអង្គុយលេងនៅការ៉ាសសាំងមួយកន្លែង មួយសន្ទុះស្រាប់តែមានយុវជនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោចដុំថ្មខ្សែក្រវ៉ាត់ មួកការពារ ជិះម៉ូតូចូលមកវាយយុវជនទាំងបីនាក់ បណ្ដាលឲ្យរងរបួសស្រាល។

ចំណែកឯម៉ូតូរបស់យុវជនទាំងបីនាក់មួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1I-0572 ត្រូវក្រុមជនសង្ស័យភាគីម្ខាងទៀតវាយដំខ្ទេចខ្ទី។ក្រោយពីបង្កហិង្សារវាយតប់រួចហើយយុវជនទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 2:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗនិងបានឃាត់ខ្លួនយុវជនទាំង 3 នាក់នៅកន្លែងកើតហេតុ យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរបែកក្អម៕

ដោយ៖ត្រយងតូច

Share.