ភ្នំពេញ ៖ អស់រយៈពេល២ថ្ងៃមកហើយ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យហាងបញ្ចាំ នៅម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ រកឃើញហាងបញ្ចាំចំនួន៣ទីតាំង ដែលគ្មានច្បាប់ត្រឹមត្រូវ រហូតមកដល់រសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះ រកឃើញម៉ូតូ អត់មានឯកសារចំនួន២២២គ្រឿង នៅក្នុងហាងចំនួន៣ ត្រូវបានដកហូត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះត្រួតពិនិត្យ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក ចុះពិនិត្យតាមហាងបញ្ចាំតាំងពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ រហូតមកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច លោកបន្តការងារស្រាវជ្រាវ ពាក់ព័ន្ធទៅនឹងច្បាប់ អាជីវកម្ម ឯកសារបញ្ចាំ ហើយរកឃើញហាងចំនួន៣ ដែលគ្មានច្បាប់គ្រប់គ្រាន់ ក្នុងនោះដកហូតបានម៉ូតូចំនួន២២២គ្រឿង រួចដឹកយកទៅរក្សាទុកនៅដីទំនេរ OCIC ជ្រោយចង្វារ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.