ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានកោះហៅកីឡាករសរុប២៣នាក់ ក្នុងនោះមានជើងខ្លាំងពីលីគកំពូលជប៉ុន២រូបគឺ Chanathip Songkrasin និង Supachok Sarachat ត្រៀមលេងពានរង្វាន់ King Cup 2022 លើកទី៤៨។

កាលវិភាគពានរង្វាន់ King Cup 2022 នៅខេត្តឈៀងម៉ៃ៖
– ថ្ងៃទី២២ ខែកញ្ញា ថៃ vs ម៉ាឡេស៊ី នៅកីឡដ្ឋាន 700th Anniversary
– ថ្ងៃទី២៥ ខែកញ្ញា ថៃ vs តាជីគីស្ថាន ឬ ទ្រីនីដាត​និង​តូបាហ្គោ នៅកីឡដ្ឋាន 700th Anniversary ។

ដំបូងឡើយកីឡាករ Chanathip Songkrasin សមាជិករបស់ក្លិបបាល់ទាត់ Kawasaki Frontale លីគកំពូលជប៉ុន បានប្រកាសដកខ្លួនមិនចូលរួមលេងពានរង្វាន់ King Cup នៅខេត្តឈៀងម៉ៃនោះទេ។ ប៉ុន្តែដោយសារការប្រកួតចំថ្ងៃ FIFA Day ដូច្នេះក្របខណ្ឌ J1-League ឈប់សម្រាក ទើបវាជាឱកាសសម្រាប់ Messi Jay ចូលរួមក្រុមជម្រើសជាតិ។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ បច្ចុប្បន្នមានអាយុកាល ៥៤ឆ្នាំ ខណ:ក្រុមជម្រើសជាតិថៃឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០១៩ គឺក្រុមជម្រើសជាតិគូរ៉ាកាវ៕

Share.