ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ លោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះរដ្ឋបាល២គោលដៅផ្សេងគ្នា ត្រួតពិនិត្យ រកឃើញមានលេងល្បែងសុីសងតាមអនឡាញ ឃាត់ខ្លួនជនបរទេសបានចំនួន១៧នាក់ដើម្បីសួរនាំ ដកហូតសម្ភារៈបានមួយចំនួនធំ ។

ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការខាងលើ ក្រោមការសម្របសម្រួល ពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ៖គោលដៅទី១ នៅ អាផាតមិនធីខេលេខ១០២B ផ្លូវ១០៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនសួរនាំជនជាតិចិនចំនួម១០នាក់ ស្រី០១នាក់ ដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន៣៦០រឿង ម៉ូនីទ័រចំនួន១០០រឿង ។គោលដៅទី២ នៅអាផាតមិន ផ្លូវ១០១១ កែង១៩៨០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនសួរនាំជនជាតិវៀតណាមចំនួន០៧នាក់ (មានលិខិតឆ្លងដែនត្រឹមត្រូវ )និងបានធ្វើកិច្ចសន្យាអប់រំ ចំពោះម្ចាស់ជួលទីតាំងមិនអោយមានការលេងល្បែងស៊ីសង និងជួញដូរមនុស្សខុសច្បាប់ ។

ក្រោយពីរកឃើញជនជាតិចិនចំនួន១០នាក់ ស្រី១នាក់ ក្នុងទីតាំងបើកលេងល្បែងសុីសងតាមអនឡាញ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅផ្នែកជំនាញ តាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.