
កីឡាការិនី Sifan Hassan ជនជាតិអេត្យូពី សញ្ជាតិហុល្លង់ ប្រើថិរវេលា២៩នាទី ០៦.៨២ វិនាទី ប៉ុណ្ណោះ រត់ក្នុងចម្ងាយ១០,០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Fanny Blankers Koen Games នៅប្រទេសហុល្លង់ កាលពីអាទិត្យ ទី៦ ខែមិថុនា ម្សិលមិញ។ លទ្ធផលនេះបានបំបែកកំណត់ត្រាម្ចាស់មេដាយមាសអូឡាំពិក Almaz Ayana ឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដែលប្រើថិរវេលា២៩នាទី ១៧.៤៥វិនាទី។
ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ 2019 IAAF World Athletics Championships នៅទីក្រុងដូហា ប្រទេសកាតារ យល់ថានេះលទ្ធផលនេះគឺជារឿងវិជ្ជមានមួយរបស់ខ្លួនមុនចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន នាពេលខាងមុខ។
ចំណែកលទ្ធផលក្នុងព្រឹត្តិការណ៍អូឡាំពិកកាលពី២០១៦ ប្រេស៊ីល កីឡាការិនី Sifan Hassan បានចូលរួមប្រកួតលើវិញ្ញាសាររត់ចម្ងាយនារី ១,៥០០ម៉ែត្រ តែបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ ក្រោយប្រើថិរវេលា៤នាទី ១១.២៣វិនាទី៕
