កីឡា​ការិនី Sifan Hassan ជនជាតិ​អេត្យូពី សញ្ជាតិ​ហុល្លង់ ប្រើ​​ថិរវេលា​​២៩នាទី ០៦.៨២ វិនាទី ប៉ុណ្ណោះ រត់​ក្នុង​​ចម្ងាយ​១០,០០០​ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Fanny Blankers Koen Games នៅ​ប្រទេស​ហុល្លង់ កាល​ពី​អាទិត្យ ទី៦ ខែ​មិថុនា ម្សិលមិញ។ លទ្ធផល​នេះ​​បាន​បំបែក​កំណត់​ត្រា​​ម្ចាស់​មេដាយ​មាស​អូឡាំពិក Almaz Ayana ឆ្នាំ​២០១៦ នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល ដែល​ប្រើ​ថិរវេលា​២៩​នាទី ១៧.៤៥​វិនាទី។

ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍ 2019 IAAF World Athletics Championships នៅ​ទីក្រុង​ដូហា ប្រទេស​កាតារ យល់​ថា​នេះ​​លទ្ធផល​​នេះ​គឺ​ជា​រឿង​វិជ្ជមាន​មួយ​របស់​ខ្លួន​មុន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក នៅ​ប្រទេស​ជប៉ុន នាពេល​ខាង​មុខ។

ចំណែក​លទ្ធផល​ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិក​កាល​ពី​២០១៦ ប្រេស៊ីល កីឡា​ការិនី Sifan Hassan បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសារ​រត់​ចម្ងាយ​នារី ១,៥០០ម៉ែត្រ តែ​បញ្ចប់​ទៅ​ដោយ​ចំណាត់​ថ្នាក់​លេខ៥​ប៉ុណ្ណោះ ក្រោយ​ប្រើ​ថិរវេលា​៤នាទី ១១.២៣វិនាទី៕

Telegram-Troryorng
Share.