នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជម្រើសជាតិប្រ៊ុយណេ បានប្រកាសតែងតាំងគ្រូបង្គោលថ្មី Mario Rivera ជនជាតិអេស្ប៉ាញ វ័យ៤៥ឆ្នាំ ពោលគឺប៉ុន្មានក្រោយចែកផ្លូវជាមួយលោក Rosanan Samak។

លោក Mario Rivera ធ្លាប់ជាគ្រូយុវជនអាយុក្រោម២១ឆ្នាំរបស់ក្រុមជម្រើសជាតិប្រ៊ុយណេ អំឡុងឆ្នាំ​ ២០១៧-១៨ មុនផ្លាស់ទៅជាគ្រូជំនួយក្រុម East Bengal Club សមាជិកលីគកំពូលឥណ្ឌា Indian Super League ២រដូវកាល និងបន្តឡើងទៅជាគ្រូធំពីឆ្នាំ ២០២០-២២។

ខណ:នៅតំបន់អឺរ៉ុបលោក Mario Rivera ធ្លាប់ជា៖
– គ្រូយុវជន CD Leganés នៅប្រទេសអេស្ប៉ាញ ២០០៧-០៩
– គ្រូបង្គោល CD Betis San Isidro នៅប្រទេសអេស្ប៉ាញ ២០០៩-១០
– គ្រូជ្រើសរើសយុវជនក្រៅប្រទេស ឲ្យក្រុម Celtic FC នៅប្រទេសស្កុតឡេន ២០១០-១១
– គ្រូវិភាគ Atlético Madrid C នៅប្រទេសអេស្ប៉ាញ ២០១១-១២
– គ្រូបង្គោល CU Collado Villalba នៅប្រទេសអេស្ប៉ាញ ២០១២-១៣
– គ្រូបង្គោល Los Yébenes នៅប្រទេសអេស្ប៉ាញ ២០១៣-១៤
– គ្រូវិភាគ SD Leioa នៅប្រទេសអេស្ប៉ាញ ២០១៦-១៧៕



Share.