បន្ទាយមានជ័យ៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងរងការឆាបឆេះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ពន្លត់ភ្លាមៗ ធ្វើឲ្យភ្លើងរលត់ទៅវិញនិងសម្ភារៈក្នុងផ្ទះប្រហែលជា៥០ភាគរយត្រូវភ្លើងឆាបឆេះ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ អនុវត្តបទបញ្ជារបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានចាត់តាំង លោកវរសេនីយ៍ត្រី ឆេង សុផាត មេបញ្ជាការរង ដឹកនាំកម្លាំងសហការជាមួយ កងរាជអាវុធហត្ថ អធិការនគរបាល និង អាជ្ញាធរមូលដ្ឋាន ដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចុះជួយពន្លត់អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ ១ ខ្នងនោះ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយបែត ក្រុងប៉ោយប៉ែត។

ការឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី(ទុស្សេរខ្សែភ្លើង) បង្កជាអគ្គិភ័យតែម្តង សមត្ថកិច្ច ប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យ ២គ្រឿង របស់ អធិការនគរបាលក្រុងប៉ោយប៉ែត ១គ្រឿង និងរថយន្តរបស់កាស៊ីណូត្រូពីកាណា ១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖ចតុមុខ

Share.