បន្ទាយមានជ័យ៖ អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពកើនឡើងដល់៥៤គ្រួសារ នៅក្នុង
ខេត្តបន្ទាយមានជ័យមាន២ស្រុក.ក្រុងរងផលប៉ះពាល់ដោយទឹកជំនន់គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុ រាត្រី បានឲ្យដឹងថា៖ ខេត្តបន្ទាយមានជ័យមាន២ស្រុក.ក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់មានចំនួន២៤២គ្រួសារ និងត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន៥៤គ្រួសារមានស្រុកមង្គលបូរីប៉ះពាល់១៦៧គ្រួសារ និងក្រុងសិរីសោភ័ណប៉ះពាល់៧៥គ្រួសារ ទឹកលិចផ្លូវមួយចំនួន ដែលអាជ្ញាធរមូលដ្ឋានកំពុង ប្រុងជើងការដើម្បីជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្តិភាពបន្ត។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ស្រុកមង្គលបូរីមាន២១ភូមិដែលរងផលប៉ះពាល់ដោយទឹកជំនន់ស្មើប្រជាពលរដ្ឋ១៦៧គ្រួសារសរុបមនុស្សរាយចំនួន៧៣៦នាក់ ស្រី៣៩១នាក់ ស្លាប់១នាក់ ជម្លៀសមានចំនួន៣៥គ្រួសារដាក់នៅផ្លូវវាងក្រុង និងលិចស្រូវ២,៥៧៤ហិកតា លិចវត្ត១កន្លែង លិចផ្លូវ២៣ខ្សែស្មើ១០,៧៦៧ម៉ែត្រ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ក្រុងសិរីសោភ័ណមាន២សង្កាត់ដែលរងផលប៉ះពាល់មានចំនួន៩៥គ្រួសារ មានសង្កាត់អូរអំបិលមានចំនួន៧៣គ្រួសារ សង្កាត់ព្រះពន្លាមានចំនួន២២គ្រួសារហើយត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពមានចំនួន១៩គ្រួសារដាក់នៅចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវត្រូវរកការជន់លិចមួយចំនួន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.